(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅល្ងាចថ្ងៃព្រហស្បតិ៍នេះថា នឹងមានការកាន់ទុករយៈពេល ១ឆ្នាំពេញនៅទូទាំងប្រទេស បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គតនៅរសៀលថ្ងៃនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ ចេញផ្សាយនៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។
យោងតាមព័ត៌មានផ្លូវការដែលសារព័ត៌មានថៃ The Nations ចេញផ្សាយនៅមុននេះបន្តិច នាព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលទទួលបាន ពីការិយាល័យនៃព្រះបរមរាជវាំងថៃ បានប្រកាសឲ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតហើយ នៅម៉ោង ៣៖៥២នាទីរសៀលថ្ងៃនេះ នៅឯមន្ទីរពេទ្យសិរីរាជ្យនៃទីក្រុងបាងកក។
លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានប្រកាសថា បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត នេះបើយោតាមរដ្ឋធម្មនុញ្ញរបស់ថៃ នេះបើយោងតាមសារព័ត៌មានរបស់ AP និងសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច៕
-BREAKING NEWS: ព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត សោយទិវង្គតហើយ
ព្រះរាជទាយាទ Maha Vajiralongkorn
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី