(អង់គ្លេស)៖ ក្រុមគ្រួសារមួយនៅអង់គ្លេស ពិតជាស្មានមិនដល់ ដែលស្ត្រីជាម្តាយកូនភ្លោះទាំងបី ត្រូវស្លាប់ បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ មកស្នាក់នៅផ្ទះ ត្រឹមតែរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។
ស្ត្រីរងគ្រោះមានអាយុ ៣៩ឆ្នាំ ឈ្មោះ Rachel Park បានបាត់បង់ជីវិត នៅផ្ទះស្ថិតនៅ Cumbria ហើយកូនស្រីភ្លោះ ដែលកើតមកទាំងបី មានឈ្មោះ Poppie, Molly និង Evelyn កំពុងនៅមន្ទីរពេទ្យនៅឡើយ ព្រោះក្មេងៗទាំងបីត្រូវស្ថិតក្រោម ការមើលថែរបស់គិលានុបដ្ឋាយិកាជាង ៣ខែ។
ពីដំបូង ប្តីប្រពន្ធដែលជាឪពុកម្តាយក្មេង ពិតជារីករាយណាស់ ដែលពេទ្យប្រាប់ថា ពួកគេអាចយកកូនទៅផ្ទះបានហើយ តែអកុសលបានត្រឹមតែមួយសប្តាហ៍សោះ Rachel ក៏ស្លាប់យ៉ាងអណោចអធម។
ប្តីប្រពន្ធនេះ រៀបការនៅឆ្នាំ២០០៩ ហើយទម្រាំមានកូនដូចបំណង គឺអ្នកទាំងពីររង់ចាំ អស់រយៈពេល ៦ឆ្នាំ ហើយមិនគួរម្តាយត្រូវស្លាប់ ចោលទារិកាភ្លោះទាំងបី ដោយមិនបានស្គាល់មុខដូច្នេះទេ។ មិនមានការបញ្ជាក់មូលហេតុពិតប្រាកដថា ស្ត្រីជាម្តាយក្មេង ស្លាប់ដោយជម្ងឺអ្វីទេ តែប៉ូលីសក៏មិនបង្ហាញការសង្ស័យ លើករណីនេះដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង