CamNews

យល់ដឹង 

អត្ថប្រយោជន៍​នៃ​ផ្លែ​ឪឡឹក

​នៅ​ពេល​ណា​ដែលអ្នក​​កើត​ផ្តាសាយ​ សូមធ្វើការ​លាក​ល្បង​ទទួល​ទាន​ឪឡឹក​មួយ​ថ្ងៃ​​
មួយ​ចំ​ណិត​ធំ ពេល​នោះ​អាការផ្តាសាយ​នឹង​បាត់​ទៅ​ដោយ​ខ្លួន​ឯង​ ពី​ព្រោះ​ឪឡឹក​មាន
​វីតាមីន​ C មិន​ចាញ់​ផ្លែឈើ​ផ្សេង​ៗឡើយ​។




ទឹក​ឪឡឹក​មាន​ បេតា ឃែរ៉ូទីន​ ការ​ពារ​ការ​ចម្លង​មេរោគ​​ដែល​រាង​កាយ​យើង​ចាំ​ចាច់​ត្រូវ​ប្រើ
​ក្នុង​ការ​ បង្កើត​នូវវីតាមីន​ A​ ទុក​ប្រយុទ្ធ​ជា​មួយនឹង​​មេរោគ​។ ម្យ៉ាង​ទៀត​ បេតា ឃែរ៉ូ​ទីន​ ក៏​​ធ្វើ
អោយ​​ស្ត្រីមាន​ស្បែក​ស្អាត​ទៀត​ផង។

ប្រសិន​បើ​ចង់​ឆ្អែតតែខ្លាចធាត់ ឪឡឹក​ក៏​ជា​ជំរើស​មួយ​ដ៏​ល្អ​បំផុត​ផង​ដែរ​សម្រាប់​ជួយកាត់​
បន្ថយ​ភាព​ធាត់ ​នោះ ពី​ព្រោះ​ឪឡឹក​មួយ​ចំ​ណិត​ធំ​មាន​កាឡូរី​ត្រឹម​តែ​ 96 ប៉ុណ្ណោះ​។

ក្នុង​ឪឡឹក​មាន​សារធាតុ​ម្យ៉ាង​ដែល​គេ​ហៅ​ថា ​ឡៃ​ខូពីន​ ដែល​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីដ
កម្ម​ជួយ​ក្នុង​ការ​បណ្តេញ​ជាតិ​ពុល​ក្នុង ​រាង​កាយ​ ​នឹង​​ជួយអោយ​បេះ​ដូង អាច​ទប់​ស្កាត់ជំងឺ
​មហារីក​បានដោយប្រសិទ្ធភាព​ទៀត​ផង​។ ម្យ៉ាងទៀតនៅ​ក្នុង​ឪឡឹក​មាន​សារជាតិ​ Citrulline
​យ៉ាង​ច្រើន​ ដែល​ជួយ​អោយ​ដំ​បៅ​ឆាប់​ជា ​លើស​ពី​ការ​ស្មាន​៕
(ដកស្រង់ពីសារពត៌មានសុខភាព)
ដោយ : រដ្ឋា

Tags: