CamNews

តារា 

ថន លក្ខិណា នៅ​អស់​កម្លាំង​ល្ហិតល្ហៃ ខណៈ​គ្រូពេទ្យ​សង្ស័​យថា មាន​ជំងឺ​គ្រុនពោះវៀន

ភ្នំពេញៈ បន្ទាប់ពីតារាសម្តែង និងជាពិធីការិនីសម្បូរសំណើច ថន លក្ខិណា បានធ្លាក់ខ្លួនឈឺធ្ងន់ រហូត ដល់ត្រូវចូល សម្រាកនៅមន្ទីរពេទ្យ និងត្រូវផ្អាកការងារសិល្បៈ រយៈពេលពេញ១សប្តាហ៍ ដើម្បីសម្ងំថែទាំសុខភាពរបស់នាង ទោះជាចេញពីពេទ្យ ក៏ដោយ តែសុខភាពជំងឺ របស់នាង នៅមិន ទាន់ជាសះស្បើយ មួយរយភាគរយទេ។

កញ្ញា ថន លកិ្ខណា ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ នេះថា មួយរយៈពេលនេះ សុខភាពរបស់នាង ដូចជាមិនអំណោយផលទេ ឈឺក្តៅខ្លួនជាប់ៗគ្នា ប៉ុន្មានថ្ងៃ ហើយរហូតដល់ថ្នាក់ ត្រូវចូលមន្ទីរពេទ្យទៀតផង ព្រោះថាកម្តៅរបស់នាង ឡើងខ្ពស់ រហូតដល់ ទៅ៤០អង្សារ ។ នៅក្នុងនោះគ្រូពេទ្យ ក៏មានការសង្ស័យថា នាងមានជំងឺគ្រុនពោះវៀនទៀតផង ។

ពិធីការិនីរូបស្រស់ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន រូបនេះ បានប្រាប់ឲ្យដឹងថា នាងឈឺ យូរថ្ងៃមក ហើយ មុនថ្ងៃភ្ជាប់ពាក្យរបស់ ឈួន ស្រីម៉ៅ ទៀតផង។ តែនាងចេះតែខំប្រឹងទៅ ចូលរួមពិធីនោះ ដោយគិតថាគ្រាន់តែក្តៅខ្លួនធម្មតា តែរហូតដល់ថ្ងៃមង្គលការ របស់ សារាយ សក្ខណា នាងក៏ទៅ ចូលរួមទាំងឈឺទៀត ដោយសារតែនាងមិនចង់អាក់ខាន ក្នុងកម្មវិធីទាំងអស់នោះបានទេ ព្រោះថាជា មិត្តភក្តិ រាប់អានគ្នាយូរហើយ ។

នាងបានប្រាប់ទៀតថា “ ក្រោយពីខ្ញុំត្រឡប់ មកពីមង្គលការរបស់ សក្ខណា រួចដល់ថ្ងៃអាទិត្យ ខ្ញុំ ស្រាប់តែចាប់ផ្តើមឡើងកម្តៅកាន់តែខ្លាំង រហូត39.5អង្សារ ទើបម៉ាក់នាំខ្ញុំទៅពេទ្យ តែទៅដល់ពេទ្យ ខ្ញុំគ្រាន់តែពិនិត្យចាក់ថ្នាំ និងលេបថ្នាំរួច ខ្ញុំក៏ត្រឡប់មកវិញ មិនបានគេងនៅពេទ្យទេ ព្រោះខ្ញុំមិន ទម្លាប់..។ បើទោះជាខ្ញុំចេញពីពេទ្យមកវិញ ក៏ដោយ តែសុខភាពខ្ញុំ នៅមិនទាន់ល្អទេ គឺនៅអស់ កំលាំង។ ដូច្នេះហើយទើបខ្ញុំ សម្រេចចិត្តដាក់ពាក្យសុំពីការងារ ១អាទិត្យ ដើម្បី បំប៉នសុខភាព ឲ្យល្អរឹងមាំដូចមុន ” ។

ថន លក្ខិណា បានប្រាប់ឲ្យដឹងទៀតថា នាងសង្ឃឹមថា ក្រោយពីនាងបាន ប្រាប់ពីស្ថានភាពជំងឺ ហើយអ្នកគាំទ្ររបស់នាង និងលែងបារម្ភពី នាងដូចមុនទៀត ព្រោះថាជំងឺរបស់នាង មិនបានធ្ងន់ធ្ងរទេ ហើយក៏មិនកើត ជំងឺគ្រុនពោះវៀនអីដែរ គឺគ្រាន់តែជាការសង្ស័យ របស់គ្រូពេទ្យតែប៉ុណ្ណោះ ហើយ នៅដើមសប្តាហ៍ក្រោយនាង និងវិលមកធ្វើការជាធម្មតា វិញអត់មានបញ្ហាអីទេ ៕

 


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star star singer actress thon leakhena