កាលពីថ្ងៃម្សិលមិញ នៅទីក្រុង Zhao Hung ប្រទេសចិន អ្នកណាៗក៏ចាប់អារម្មណ៍ទៅលើ
ឪពុកកូនពីរនាក់រួមជាមួយសត្វអូដ្ឋមួយក្បាល រួមគ្នាលុតជង្គង់នៅតាមដងផ្លូវ។ មនុស្សជា
ច្រើនមានការអាណិតអាសូរ មិនគ្រាន់តែឲ្យជាលុយទេ ថែមទាំងទិញមីយកមកឲ្យហូប
ដល់កន្លែងទៀតផង។
មិនយល់ថាហេតុអ្វីបានជាពីរនាក់ឪពុកកូននេះ បែរជាយកមកជាមួយនូវសត្វអូដ្ឋមួយក្បាល
ដើម្បីសុំទានទេ។ ប៉ុន្តែការបង្ហាញខ្លួនរបស់សត្វអូដ្ឋនេះ ក៏បានធ្វើឲ្យមានការចាប់អារម្មណ៍កាន់
ច្រើនពីអ្នកដំណើរតាមដងផ្លូវផងដែរ។ ចំពោះសកម្មភាពនេះ អ្នកធ្វើដំណើរតាមដងផ្លូវមានមតិ
ផ្សេងៗគ្នា ដែលក្នុងនោះអ្នកដំណើរម្នាក់បាននិយាយថាៈ "ខ្ញុំមិនយល់ថាហេតុអ្វីបានជាពួកគេ
យកសត្វអូដ្ឋមកជាមួយ រឺក៏នេះជាស្ទីលថ្មីនៃការសុំទាន"?
ដោយ៖ សិលា
ប្រភព៖ K14