ភ្នំពេញ៖ តារាចម្រៀងកូនខ្មែរ សញ្ជាតិអាមេរិក ឡូរ៉ាម៉ម បានចេញបទចម្រៀងថ្មី របស់ខ្លួន ១បទដែលមាន ចំណងជើងថា «មន្តទឹកភ្លៀង» បន្ទាប់ពី ប្រកាសក្តែងៗតាមបណ្តាញ សារព័ត៌មានថា មិនត្រឡប់ទៅរស់នៅ អាមេរិកវិញទេ ដាក់ចិត្តដាក់កាយ មករស់នៅ កម្ពុជាហើយ។
ក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលទើបតែកន្លងផុតទៅថ្មីនេះ ឡូរ៉ាម៉ម បានបង្ហាញវត្តមាន របស់ខ្លួន ក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដែលរៀបចំឡើង រយៈពេល ៣ថ្ងៃនៅទីក្រុងវប្បធម៌ សៀបរាប ជាមួយនឹងសិល្បករខ្មែរ ជាច្រើនរូបទៀត។
ពេលនោះហើយដែលព័ត៌មាន ក៏បានលេចឡើងថា នាង ឡូរ៉ាម៉ម កំពុងរកទិញផ្ទះ រស់នៅក្នុងទីក្រុងភ្នំពេញ កសាងជីវិតក្នុង វិស័យសិល្បៈនៅកម្ពុជា មិនត្រឡប់ទៅ អាមេរិកវិញនោះទេ។ ដោយ ឡូរ៉ា ចង់បានផ្ទះ នៅម្តុំបឹងកេងកង ឬ តំបន់ទួលគោក។
ក្រោយនៃការប្រកាស មិនត្រឡប់ទៅអាមេរិក ហើយនោះ ឡូរ៉ា ក៏បានចេញបទចម្រៀងថ្មី របស់នាង ដែលមានចំនងជើង «មន្តទឹកភ្លៀង» ដោយទើបតែ បង្ហោះក្នុង Youtube បានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ។ ៣ថ្ងៃមកនេះ បទចម្រៀងរបស់ ឡូរ៉ា ទទួលបានការចូល ទស្សនាចំនួនជិត ១,៥ពាន់នាក់ហើយ។
គេនៅចាំបានថា តារាម្រៀងកូនខ្មែររស់ រស់នៅអាមេរិក ឡូរ៉ាម៉ម បានបង្ហាញវត្តមានដំបូង នៅស្រុកខ្មែរកាលពីឆ្នាំ២០១១ ក្នុងការប្រគំតន្ត្រី របស់កុមារី បុស្បាប៉ាន់ នៅក្រុងសៀមរាប។ បទម្រៀងដែលល្បីល្បាញ របស់ឡូរ៉ាម៉ម មានដូជា បទស្វារាំមុនឃី , ស៊ីក្រូ រួមទាំងបទមួយចំនួនទៀត។
ចង់ដឹងថា បទចម្រៀងថ្មី របស់ឡូរ៉ាម៉ម មានអត្ថន័យ និងពិរោះយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖