CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់

ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​ផ្នែក​មួយ​នៃ​ជម្រក​សត្វព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​សម្បត្តិ
ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​ក្នុងប្រទេស​កម្ពុជា​។ មាន​ទីតាំង​នៅ​ភាគ​ខាងជើង​ឆៀង​ខាងលិច នៃ​ខេត្ត
​មណ្ឌលគិរី និង​រតនគិរី​។ កន្លែង​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី ២,២២៥​គ​.​ម​ការេ ជា​កន្លែងដែល​ទាក់
ទាញ​ភ្ញៀវទេសចរ ដោយ​ព្រៃ​ដ៏​ស្រស់ស្អាតនិង​ស្ងប់ស្ងាត់​ព័ទ្ធជុំវិញ​ទីនោះ​។ វា​ក៏​ជា​ឋានសួគ៌​នៃ​
សត្វព្រៃ​ច្រើន​ប្រភេទ រួម​ទាំង​សត្វ​ដែល​ជិត​ផុត​ពូជ​ផងដែរ​។

ជម្រក​សត្វព្រៃ​លំផាត់ មាន​ភ្នំ ព្រៃ និង​ដី​ទំនាប​។ នេះ​ជា​កន្លែង​លាយឡំ​នូវ​វាលទំនាប ត្រពាំង
និង ​ប្រឡាយទឹក​ហូរ​ពី ​ទន្លេស្រែពក​។ វា​ផ្តល់​នូវ​ជម្រក​ដល់​ល្អឥតខ្ចោះ ​សម្រាប់​ថនិកសត្វ​ធំៗ
​ជា ច្រើន​ដូចជា ដំរី ទន្សោង ខ្ទីង ខ្លា និង​ក្របីព្រៃ ក៏ដូចជា ខ្លា​ឃ្មុំ សត្វ​សន្តាន​គោ ប្រភេទ​សត្វ
មំសាសី និង​ពពួកសត្វ​ស្វា​ជាដើម​។​

យោង​ទៅ​តាម​ការស្រាវជ្រាវ​របស់​អង្គការ WWF ក្នុង​ឆ្នាំ​២០០១ ព្រៃ​នេះ​ មាន​សត្វ​ព្រៃធំៗ ​រាប់
សិប​ប្រភេទ​ មាន​សត្វ​បក្សី​ប្រហែល​១០០​ប្រហែល​នៅ​ទីនោះ រួម​ទាំង​បក្សី​ទឹក​ផងដែរ​។

ក្រៅពី​ផ្តល់​ជម្រក​ដល់​សត្វព្រៃ ​ជាច្រើន​ ប្រភេទ​ហើយ  កន្លែង​នេះ​ក៏​ជា​ជម្រក​នៃ​ជនជាតិភាគ
តិច​ផងដែរ ដែល​ភាគ ច្រើន​ជា​ជនជាតិ​ព្នង​។ ពួក​គេ  ​ចិញ្ចឹម​ជីវិត   ​ដោយ​ប្រើប្រាស់​ ធនធាន
​ធម្មជាតិ យក​ជ័រ​ឈើ វ័ល្ល ផ្តៅ ស្មៅ និង​ផលិត ផ្សេង​ទៀត​ដែល​មាន​នៅក្នុង​ព្រៃ​។

អ្នកទេសចរ​ដែល​មាន​បំណង​ចង់ទៅ​កម្សាន្ត​នៅលំផាត់គួរ​ទំនាក់ទំនង​មគ្គុទ្ទេសក៍​អភិរក្សព្រៃ
ឈើនៅ​  ឧទ្យាន​ជាតិ​ភ្នំព្រឹក​។ ពួកគាត់​  នឹង​បង្ហាញ​  អ្នក​ពី​តំបន់​នោះ ហើយ​បើសិន   ជា​អ្នក
ទេសចរចង់​ឃើញ​អ្វីៗ​បន្ថែមទៀត ពួកគេ​អាច​បោះតង់​នៅ​ទីនោះ រហូតដល់​ទៅ​១សប្តាហ៍​។
ធ្វើ​បែបនេះ អាច​ផ្តល់​ឲ្យ  ​លោកអ្នក​នូវ​ពេលវេលា​ដើម្បី​កម្សាន្ត​រីករាយ​ជា​មួយ​សម្រស់​ ពី​ធម្ម
ជាតិ​នៃ តំបន់​នោះ​។ អ្នកទេសចរ​អាច​ដើរ​កម្សាន្តដោយ​ជិះ​ដំរី ដែល​ផ្តល់​ដោយ​ជនជាតិភាគ
តិច​ព្នង​។ ជួល​ដំរី​មួយ​ក្បាល និង​ហ្មដំរី អ្នក​ត្រូវ​ចំណាយ​ប្រហែល​១៥$-២៥$ ក្នុង​មួយ​ថ្ងៃ​៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ
-តំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត សម្បូរដោយពពួក សត្វកម្រ និង សត្វជិតផុតពូជ ព្រែកត្នោត

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia


Tags: Travel Lumphat Wildlife Sanctuary