ដុំថ្មមាស យក្សដ៏មហិមា ដែលត្រូវបានគេស្គាល់ និង ដឹងថា មាននៅក្នុងវត្ត KyiteHteeYoe
នៅក្នុងប្រទេសភូមា។
ដុំថ្មមាស យក្ស ដ៏សម្បើម និង ទាក់ទាញមួយនេះ ត្រូវបានប្រជាជនភូមា យកមកធ្វើជា
កន្លែងសាសនា សំរាប់គោរពបូជា ដែលមានទីតាំងស្ថិតនៅក្នុងរដ្ឋមន (Mon State) តម្តល់
ទុកនៅលើកំពូលភ្នំដ៏ខ្ពស់បំផុត នៃជួរភ្នំ Paunglaung។ ដុំថ្មមាសយក្សនេះ ជាកន្លែងដ៏ស័ក្តិ
សិទ្ធិមួយ សំរាប់ប្រជាជនភូមា ធ្វើការគោរពបូជា។
ជាពិសេស ភ្ញៀវទេសចរ ក្នុង និងក្រៅប្រទេស ដែលមកទស្សនានៅតំបន់់នេះ តែងតែនាំ
ជាមួយនូវផ្កា ដើម្បីថ្វាយ សុំសេចក្តីសុខសប្បាយ។ ម្យ៉ាងវិញទៀត បុរសៗ ដែលទៅដល់
តំបន់នេះ តែងតែ លោតរំលងរណ្តៅមួយ ដើម្បីទៅប៉ះនឹងដុំថ្មមាសយក្សនោះ ព្រោះគេ
ជឿថា ការប៉ះដុំថ្មមាសយក្សនេះ នឹងនាំមកនូវលាភសំណាងល្អ។ ប៉ុន្តែ មនុស្សស្រី គឺគេ
មិនអនុញ្ញាតឱ្យ ប៉ះដុំថ្មមាសនោះទេ ដែលនេះគឺជាជំនឿមួយ របស់ប្រជាពលភូមា៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ
-រូងភ្នំនៅលើដងទន្លេមេគង្គ ដ៏ចម្លែក មាន រូបបដិមាព្រះ តូចៗ រាប់រយអង្គ នៅក្នុងរូងភ្នំ
-អាថ៌កំបាំងប្រាសាទបុរាណខ្មែរដ៏អឆ្ឆរិយ មានតម្លៃបំផុត ដែលស្ថិតនៅក្នុងប្រទេសឡាវបច្ចុប្បន្ន ( មានវីដូ)
ដោយ៖ វណ្ណៈ
ប្រភព៖ myanmartravel