រមណីយដ្ឋានជីវចម្រុះព្រែកត្នោត គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រងមួយ មាន
ទីតាំងស្ថិតនៅដាច់ដោយឡែកពីឧទ្យាន ជាតិបូកគោ ខេត្តកំពត។
រមណីយដ្ឋាននេះ មានការទាក់ទាញចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរ
ជាតិ ជាច្រើន ដោយសារតែ តំបន់នេះ សម្បូរដោយ ជីវចម្រុះ ដូចជា៖ ពពួកសត្វកម្រ និង
ពពួកសត្វជិតផុតពូជ ជាដើម។ រមណីយដ្ឋានទេសចរណ៍នេះ មានចម្ងាយប្រមាណ ៣០
គីឡូម៉ែត្រ ប៉ែកខាងលិចក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ៣ មានចម្ងាយប្រមាណ៩០
គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តព្រះសីហនុ (ផ្លូវជាតិលេខ៤)។
អង្គការសង្គ្រោះសត្វព្រៃកម្ពុជា (SCW) អាជ្ញាធរមូលដ្ឋាន និង អាជ្ញាធរឧទ្យានជាតិបូកគោ
បានជួយឧបត្ថម្ភ គាំទ្រយ៉ាងពេញទំហឹងដល់ការថែរក្សា ការពារតំបន់ទេសចរណ៍ជីវចម្រុះ
របស់ សហគមន៍នេះ។ រមណីយដ្ឋាន ទេសចរណ៍នេះ បានបើកឲ្យដំណើរការ ដោយ
ប្រជាជនមូលដ្ឋាន ហើយចំណូលដែលទទួលបានមកពីភ្ញៀវទេសចរអាចជួយលើកកម្ពស់
កម្រិតជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ៕
សូមទស្សនា រូបភាព ខាងក្រោម!!!
ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត
-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ប្រណិត និង អាថ៌កំបាំង បំផុតនៅលើកំពូលភ្នំជីសូរ
-រូងភ្នំនៅលើដងទន្លេមេគង្គ ដ៏ចម្លែក មាន រូបបដិមាព្រះ តូចៗ រាប់រយអង្គ នៅក្នុងរូងភ្នំ
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia