CamNews

សម្រស់ 

ថែ​រក្សា​ស្បែកមុខ​ដោយ​ប្រើ​ទឹក​ដោះគោ​ជូរ

យោង​តាម​អ្នកជំនាញផ្នែក​សុខ​ភាព​បានអោយដឹងថា ​ទឹក​ដោះ​គោ​ជូរ​ក្រៅពីយកមក
ទទួលទាន វាក៏​អាច​ជួយ​ធ្វើ​អោយ​ស្បែក​របស់​​ស្ត្រី​មាន​លក្ខណៈ​ទន់​ រលោង​ស្អាត និ​ង
ក្មេង​ជាង​វ័យ​ និ​ងធ្វើ​ជា​ក្រែម​ដើម្បីម៉ាស្សា​ស្បែក​មុខ​អោយ​មាន​សំរស់​ ភ្លឺ​រលោង​យ៉ាង
មាន​ប្រសិទ្ធភាព​​ផងដែរ ។

វិធីងាយៗ គឺ៖

អ្នក​គ្រាន់​តែ​លាយ​ទឹក​ដោះគោ​ជូរ​មួយ​ស្លាប​ព្រា​បាយ​ជាមួយ​នឹង​ទឹក​ ក្រូច​ឆ្មារមួយ​ស្លាប​ព្រា
​កាហ្វេ រួច​កូរ​ចូល​គ្នា​អោយ​រលាយ​ក្លាយ​ជា​សាច់​តែមួយ បន្ទាប់​មក​យក​វា​ទៅ​លាប​អោយ
​សព្វ​នៅ​លើ​ផ្ទៃមុខ ហើយ​ទុក​ចោល​ប្រហែល​ជា​ 5 ទៅ 10នាទី បន្ទាប់​​មក​ប្រើ​សំឡី​ជ្រលក់​
ទឹក​ក្តៅ​ឧណ្ហៗ​ជូត​ជម្រះ​ចេញ​អោយ​ស្អាត ។ ក្រៅពី​មុខ​ស្អាត​ហើយ​នោះ វា​ថែម​ទាំង​ធ្វើ​
អោយ​ស្បែក​រលីប​រលោង​ទៀត​ផង៕

Tags: