អតីតមិត្តប្រុស នាង Tulisa បន្ទាប់ពីបានធ្វើការបដិសេធជាច្រើនលើកច្រើនសា ទៅលើ
ការចោទប្រកាន់ដែលថារូបលោកជាអ្នកបង្ហោះវីដេអូសិចរបស់ពួកគេ ជាសាធារណៈតាម
ប្រព័ន្ធអ៊ីនធើណែត ជាចុងក្រោយ លោកបានទទួលសារភាពថា ពិតជាបានធ្វើសកម្មភាព
នោះមែន ហើយលោកសន្យាថា និងមិនអោយមានជាលើកទី ២ នោះទេ។
តារាចម្រៀងអង់គ្លេសនាង Tulisa និងអតីតមិត្តប្រុសរបស់នាង
មេធាវីរបស់ Justin Edwards បានប្រាប់តុលាការកំពូលនៅក្នុងទីក្រុង London ថាតារាចម្រៀង Rap
រូបនេះនឹងទទួលខុសត្រូវចំពោះទង្វើដែលគេបានបង្ហោះវីដេអូសិច រវាងរូបគេនិង Tulisa នៅដើមឆ្នាំ
នេះមេធាវីរូបនេះនិយាយថា Edward បានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូនោះ ជាសាធា
រណៈមែន ហើយលោកសុំទោសចំពោះរឿងនេះ និងសន្យាថានឹងមិនប្រព្រឹត្តអំពើបែបនេះសារជាថ្មី
ម្ដងទៀតឡើយ”។
រូបថត នាង Tulisa និង អតីតមិត្តប្រុសរបស់នាង កាលនៅជួបជុំគ្នា
ចំណែក ឯ មេធាវី Jonathan Coad របស់ Tulisa នឹងអានសេចក្ដីប្រកាសនៅក្នុងតុលាការនាថ្ងៃ
ទី ១២ ខែកក្កដាខាងមុខនេះ ហើយលោកនឹងផ្ដល់ព័ត៌មានលម្អិតជុំវិញពាក្យបណ្ដឹងដែលអះអាង
ដោយ Tulisa ប្រឆាំងនឹងអតីតមិត្តប្រុសរបស់នាង ។ Tulisa បានដាក់ពាក្យបណ្ដឹងស្របច្បាប់ប្រ
ឆាំងនឹង Justin Edwards នៅដើមឆ្នាំនេះ ហើយនាងបានឈ្នះចំពោះពាក្យបណ្ដឹងនោះដោយតុលា
ការកំពូលយល់ព្រម ធ្វើការហាមឃាត់ចំពោះការបង្ហាញវីដេអូនោះជាសាធារណៈកាលពីខែមីនា។
Tulisa និង Justin បានចាប់ផ្ដើមទាក់ទងគ្នានៅពេលពួកគេមានវ័យជំទង់ ប៉ុន្តែបានបែកបាក់គ្នានៅ
ក្នុងឆ្នាំ ២០០៩ ។ បន្ទាប់ពីវីដេអូសិចរបស់នាង និងអតីតមិត្តប្រុសចាប់ផ្ដើមបង្ហោះនៅលើគេហទំ
ព័រមួយចំនួន តារាចម្រៀងអង់គ្លេសវ័យ ២៣ ឆ្នាំរូបនេះក៏បានថតវីដេអូមួយបង្ហោះនៅលើគេហទំ
ព័រវីដេអូ YouTube ថានាងពិតជារងការអាម៉ាស់ និងឈឺចិត្តជាខ្លាំង ហើយរឿងទាំងអស់ ដែល
បានកើតឡើង វាសឹងតែមិនគួរអោយជឿ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ mirror