យុវជន Zac Gordon អាយុ២៥ឆ្នាំបានធ្វើអោយអ្នកទស្សនាព្រឺខ្លួន ដោយការសម្តែងធ្វើ
ទារុណកម្ម"អាអូនតូច" របស់ខ្លួននៅលើឆាកAmerica's Got Talent។
កាលពីថ្ងៃទី២២/៥ America's Got Talent មានការប្រលងមួយពិសេសនិងអស្ចារ្យយ៉ាងខ្លាំង។
ឈានជើងចូលក្នុងឆាកប្រលង ជាមួយនឹងសំលៀកបំពាក់ធម្មតា(អាវយឺតដៃខ្លី ខោខូវប៊ូយ) Zac
Gordon មានភាពជឿជាក់ពីសមត្ថភាពរបស់ខ្លួន"ដែលគ្មានអ្នកណាមាន" និងក៏ជាលើកដំបូងដែល
បានបង្ហាញខ្លួនក្នុងកម្មវិធីAmerica's Got Talent។ ដល់ពេលសម្តែងយុវជន២៥ឆ្នាំរូបនេះ បានធ្វើឲ
អ្នកទស្សនាអត់ទ្រាំសរសើរមិនបាន។
សមត្ថភាពពិតរបស់Zac Gordon គឺការទ្រាំក្នុងការប៉ះទន្គិចជាមួយ"អាអូនតូច"។ ក្នុងការប្រលងរយះ
ពេលមួយនាទី ជាមួយនឹងការជួយជ្រោមជ្រែងពីមិត្តភក្តិ យុវជននេះបានឲគេធ្វើទារុណកម្មលើជន
គ្មានកំហុស(អាអូនតូច)បន្តបន្ទាប់គ្នាដោយយកដំបងមកវាយ រឺ វាយបំបែកដុំឥដ្ឋលើប្រដាប់ភេទដែល
មើលទៅគួរឲព្រឺសំបុរ និងញាក់សាច់យ៉ាងខ្លាំង។
Zac Gordon បាននិយាយដោយមានមោទនភាពថា" ខ្ញុំបានធ្វើរឿងដូចនេះ អស់រយះពេល១០ឆ្នាំមក
ហើយ ប៉ុន្តែនៅតែមានកំលាំងខ្លាំងធម្មតាដូចសេះអញ្ចឹង"៕
សូមកុំយកតម្រាប់តាមណា!!!
ដោយ៖ nano
ប្រភព៖ zing