CamNews

យល់ដឹង 

លក្ខណៈម្រាមជើងទាយពីនិស្ស័យស្ត្រី

តើអ្នកធ្លាប់សង្កេតមើលម្រាមជើងគូស្នេហ៍របស់អ្នកហើយឬនៅថា មានលក្ខណៈដូចម្តេច? លក្ខណៈម្រាមជើងគឺចាប់តាំងពីម្រាមមេជើងរហូតដល់ម្រាមកូនជើងអាច បញ្ជាក់ប្រាប់ពី
និស្ស័យបាន៖
ម្រាមកូនជើងខាងឆ្វេងអាចបញ្ជាក់ប្រាប់ពីការចាប់អារម្មណ៍ផ្លូវភេទ
បើម្រាមកូនជើងរបស់ស្ត្រីបះត្រង់បញ្ជាក់ថា នាងជាមនុស្សដែលគិតរឿងផ្លូវភេទជារឿង
ធម្មជាតិ ហើយចូលចិត្តមើលភាពយន្តប្រភេទនោះ ដើម្បីកម្សាន្តសប្បាយ ។ បើម្រាមកូន
ជើងនាង ង គឺនាងគិតថា សិចជារឿងមិនសំខាន់ តែបើម្រាមជើងរបស់នាងមាន​លក្ខណៈ​ស្រួចចុងបញ្ជាក់ថា បញ្ហាផ្លូវភេទ គឺនាងទទួល យកខ្លះមិនទទួលយកខ្លះ ។ សម្រាប់ស្ត្រីដែលមានកូនម្រាមមេជើងកោងបញ្ជាក់ថា ការចាប់អារម្មណ៍ចំពោះ រឿងផ្លូវ​ភេទមើលទៅមិនខុសពីរឿងដទៃៗទៀតទេ។



ម្រាមជើងកណ្តាលខាងស្តាំបញ្ជាក់ពីការគ្រប់គ្រង
បើអ្នកសង្កេតឃើញថា ម្រាមជើងកណ្តាលខាងស្តាំរបស់ស្ត្រីមានទំហំធំហើយថ្លោសៗទៀត​
នោះ បញ្ជាក់ថា គេជាស្ត្រីដែលអ្នកមិនងាយគ្រប់គ្រងបានទេ ព្រោះម្រាមបែបនេះបញ្ជាក់ពី
ភាព ប្រាកដប្រជា ឯករាជ្យ និងភាពកាចរឹងរូស ។

ម្រាមជើង ង បញ្ជាក់ថាជាស្ត្រីឆេវឆាវ
ស្ត្រីដែលមានម្រាមជើងបែបនេះ គឺអ្នកមិនងាយចុះ​សម្រុងទេ ហើយវិធីល្អបំផុតបើចង់ចៀស
ឱ្យផុត ឬមិនចង់ឱ្យឈឺក្បាល គឺត្រូវដើរចាកចេញឱ្យឆ្ងាយតែម្តង ។

ម្រាមជើងធំទ្រមាំងមិនងាយរស់នៅចុះសម្រុងគ្នា
បើសិនម្រាមជើងរបស់ស្ត្រីធំទ្រមាំងគ្មានរាងរៅបញ្ជាក់ថា នាងជាមនុស្សខ្វះរបៀបរៀបរយ
ធ្វើអ្វីៗ គ្មានសណ្តាប់ធ្នាប់រហូតមើលទៅទាស់ចិត្តគ្រប់ពេល ។ បើអ្នកស្រឡាញ់ស្ត្រីដែល
មានរបៀបរៀបរយល្អគួរឱ្យ សម្លឹងរកស្ត្រីដែលមានម្រាមជើងតូចស្រឡូនបន្តិច ។
បើក្នុងករណីអ្នកគ្មានឱកាសសម្លឹងមើលម្រាមជើងរបស់ស្ត្រីទេ អ្នកអាចសាកល្បងសម្លឹង
មើល ម្រាមដៃរបស់នាងវិញក៏បានដែរ ព្រោះតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ
California បានរកឃើញថា ប្រអប់ម្រាមដៃក៏អាចបញ្ជាក់ប្រាប់ពីការចាប់អារម្មណ៍ផ្លូវភេទ
របស់ ស្ត្រីដូចគ្នា ព្រោះថាវាមានទំនាក់ទំនងគ្នា ដោយផ្ទាល់ជាមួយអ័រម៉ូនក្នុងស្បូន ៕
(ដកស្រង់ពីទស្សនាវដ្តីកំសាន្ត)
ដោយ : រដ្ឋា

Tags: