CamNews

យល់ដឹង 

តើយំពិតជាអាចជួយសំរកទំងន់បានមែនឬទេ?

កន្លងមកមានស្ត្រីមួយចំនួនមានជំនឿថា ការយំអាចជួយសំរកទំងន់ស្ត្រីដែលធាត់បាន
ដែលការយំនេះគេយល់ថាកើតឡើងពីការ ពិបាកចិត្ត កើតទុក្ខ ជាហេតុអាចធ្វើអោយចុះ
ស្គម ឬស្រកទំងន់បាន ។ ប៉ុន្តែអ្នកជំនាញផ្នែកសុខភាពបាននិយាយថា ការសើចទៅវិញ
ទេ ទើបអាចជួយកាត់បន្ថយ ចំនួនកាឡូរី បានរហូតដល់ 20ភាគរយ ច្រើនជាងការយំ ។


ការសើចមិនត្រឹមតែកាត់បន្ថយចំនួនកាឡូរី ប៉ុណ្ណោះទេ វាធ្វើអោយមនុស្សមានសុខភាព
ល្អក្មេងជាងវ័យទៀតផង ។ អ្នកជំនាញបាននិយាយផងដែរថា ក្នុងមួយថ្ងៃបើអ្នកសើចបាន
10 ទៅ 15 នាទី នោះវាអាចជួយកាត់បំផ្លាញថាមពលរហូតដល់ 50កាឡូរី ដែលអាចជួយ
អោយលោកអ្នកមានរូបរាងស្វែលបានជាក់ជាមិនខាន ៕
(ដកស្រង់ពីទស្សនាវដ្តីសុខភាព)
ដោយ : រដ្ឋា

Tags: