CamNews

តារា 

ឱក សុគន្ធកញ្ញា ក្តោប​បាន​ឱកាស​កើប​ប្រាក់​បាន​ច្រើន​ជាង​គេ នៅដើមឆ្នាំ២០១៣

ភ្នំពេញ៖ កំពូលតារាចម្រៀង សំនៀងពីរោះ ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា
ត្រូវបានមហាជនទូទៅ ដឹងថាប្រជាប្រិយភាព និងការគាំទ្ររបស់នាងមិន ធ្លាប់ស្គាល់ការបាក់
ស្រុតម្តងណាឡើយ ពោលគឺគេបាន ឃើញថាប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង គឺមាន
តែកើនឡើងទ្វេរដង ទោះបីជាបច្ចុប្បន្នមាន តារាចម្រៀងជើងថ្មី ជាច្រើនដួង បានធ្វើការប្រកួត
ប្រជែងគ្នា យកការគាំទ្រពី មហាជនក៏ដោយ ។

តាមរយៈបទចម្រៀង ទាំងអស់របស់កញ្ញា ឱក សុគន្ធកញ្ញា ដែលបានចេញលក់ នៅលើទីផ្សារ
ត្រូវបាន គេមើលឃើញថា មានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់មហាជន និងស្រទាប់យុវវ័យ
ព្រោះបទចម្រៀងរបស់នាង ដែលចរាចរនៅលើទីផ្សារ គឺសុទ្ធសឹងតែជាបទ ពីរោះៗត្រូវចិត្ត
ស្រទាប់មិត្តយុវវ័យ ។

មានការកត់សម្គាល់ជាថ្មី នៅក្នុងដើមឆ្នាំ២០១៣ នេះមហាជនមើលឃើញថា តារាចម្រៀង ឱក
សុគន្ធកញ្ញា ហាក់មមាញឹកនឹងអាជីព ការងារសិល្បៈរបស់នាង យ៉ាងខ្លាំងជាងឆ្នាំមុនៗ ព្រោះគេ
បានឃើញ វត្តមានរបស់នាងបង្ហាញ មុខនៅក្នុងកម្មវិធី ប្រគំតន្ត្រីនានាស្ទើរ គ្រប់កម្មវិធីធំៗទាំង
អស់ ។ ជាក់ស្តែងដូចជា កម្មវិធីប្រគំតន្ត្រី កូកាកូឡា , ស្រាបៀរ Cambodia , ស្រាបៀរ Anchor,
ស្រា Hennessy …ស្ពតពាណិជ្ជកម្មសាំសុង ស្ពតពាណិជ្ជកម្មឆាំឆាំ តន្រ្តីខារ៉ាបាវ និងការបង្ហាញ
មុខក្នុង កម្មវិធីប្រគំតន្រ្តីធំ ជាច្រើនទៀត។

ការមើលឃើញជាក់ស្តែងបែបនេះ ស្រីស្រស់កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានមហាជន និយាយ
ថា នាងក្តោបបានឱកាស កើបប្រាក់បានច្រើនជាគេ នៅដើមឆ្នាំ២០១៣នេះ ហើយបើតាមប្រភព
ពី អ្នកសិល្បៈដូចគ្នា ធ្លាប់បានបង្ហើបថា ក្នុងមួយឆ្នាំៗ ឱក សុគន្ធកញ្ញា អាចរកចំណុលបានប្រ-
ហែល ជាជិតកន្លះលានដុល្លារ រហូតថ្មីៗនេះមានព័ត៌មាន មួយបានចេញផ្សាយថា នាងគ្រោង
ទិញ វិឡាដ៏ស្កឹមស្កៃ សម្រាប់រស់នៅទៀតផង៕

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: oak sokunkanha entertainment singer khmer star