បើតាមប្រភពសារព័ត៌មានចេញផ្សាយទាក់ទងនិងតារាសម្តែងរឿង  Avenger  គឺនាង
 Scarlett Johansson ក្រោយពីនាងត្រូវបានគេប្រមាញ់រូបភាពរបស់នាងនៅឯប្រទេស
អ៊ីតាលី  ហើយការងើយឆ្ងល់  ក៏បានចោទជាសំនួរឡើងថា តើនាងទាក់ទងជាមួយអង្គ
រក្សរបស់នាងឬ ?
គួរបញ្ជាក់ផងដែរថា នាង Scarlett Johansson ត្រូវបានគេប្រមាញ់រូបបាន ខណៈពេលដែលនាង
ស្លៀកឈុត  Bikini  សំរាកលំហែរ នៅលើនាវាឯកជនជាមួយនិងអង្គរក្សរបស់នាង នៅឯសមុទ្រ 
Taormina ប្រទេសអ៊ីតាលី កាលពីថ្ងៃច័ន្ទទី ៩ កន្លងផុតទៅថ្មីៗនេះ។
លើសពីនេះទៅទៀត បើយោងតាមសារព័ត៌មាន New York Post បានបញ្ជាក់អោយដឹងថា តាម
រយៈការសម្តែងនៅ ក្នុងរឿង  The  Avengers  នាងបានរកបា្រក់ បានដល់ទៅ  20  លានដុល្លារ
ឯណោះ  ហើយវាក៏ជាចំណាត់ថ្នាក់មួយក្នុងការរកប្រាក់ចំណូលបានខ្ពស់បំផុត  ស្របពេលដែល
នាង Angelina Jolie រកបា្រក់បានត្រឹមតែ 19 លានដុល្លារនៅក្នុងខ្សែភាពយន្ត The Tourist ។
ងាកមកមើលដំណើរកំសាន្ត របស់តារាសម្តែងស្រី នៅប្រទេសអ៊ីតាលីរូបនេះវិញ ក្រោយពីត្រូវ
បានគេប្រមាញ់រូបភាពសំរាកកំសាន្តរបស់នាង ជាមួយនឹងអង្គរក្សរបស់នាង មានមតិភាគច្រើន
នៅតែបន្តការងើយឆ្ងល់ថា តើនាងពិតជាមានទំនាក់ទំនងជាមួយអង្គរក្សមា្នក់នោះ ឬយ៉ាងណា?
ដោយ ៖ រិទ្ធី
ប្រភព ៖ justjared