CamNews

ម៉ូដែល 

តារាពិភពលោក និយមស្ទីលសម្លៀកបំពាក់បែបណា នៅដើមខែនេះ?

តើនៅក្នុងរយៈពេលចុងក្រោយ ជាពិសេសគឺនៅចុងខែកក្កដា និងខែសីហា ឆ្នាំ ២០១៣
នេះ តារាពិភពលោក និយមស្ទីលបែបណាខ្លះ សូមតាមដានទាំងអស់គ្នា !


Taeyeon (SNSD) បង្ហាញភាពជានារី និងស្រស់ស្អាត ក្នុងឈុតរ៉ូប ពណ៌ស ហើយសម្ភារៈដែលនាង
យកតាមខ្លួន មានដូចជា កាបូបស្ពាយ ៣ពណ៌ clutch និងស្បែកជើងសាមញ្ញដែលមានពណ៌ខ្មៅ។
ចំណែក Tiffany (SNSD) ក៏មានភាពទាក់ទាញ ក្នុងឈុតរ៉ូបប៉ាក់ លើជង្គង់ ស្បែកជើងពណ៌ខ្មៅ
និងកាបូបស្ពាយពណ៌ក្រហមលេចធ្លោ។


ក្រុមចម្រៀង 2NE1 ក៏បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំង នៅឯព្រលានយន្ដហោះ។
ក្នុងនោះ Minzy វិលត្រឡប់មកជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅ ទាំងអាវ ខោ
និងកាបូប ហើយចំណុចលេចធ្លោរបស់នាង នោះគឺ ស្បែកជើង និងរូប នៅលើអាវ។


ដោយសារមានជើងវែង និងរូបរាងស្រឡូន Park Bom (2NE1) ពាក់អាវយឺតខ្មៅ
លើជង្គង់ និងអាវក្រៅដ៏ស្រស់ស្អាត រួមនិងស្បែកជើង sneaker ។


Miley Cyrus ប្រើប្រាស់សម្លៀកបំពាក់ដ៏ប្លែកភ្នែក ត្រូវបានរចនារួមផ្សំពី crop-top រឹបរាង
ពណ៌ខ្មៅនៅផ្នែកខាងលើ និងអាវធម្មតា នៅផ្នែកខាងក្រោម។ Miley Cyrus ប្រើសម្លៀក
បំពាក់នេះជាមួយកាបូប satchel ពណ៌មាស។ ចំណែកចំណុចដែលគួរនិយាយនៅទីនេះ
ដែរ នោះគឺស្បែកជើង ankle boots ពណ៌ខ្មៅរលោង និងខ្សែ.ក ៣ខ្សែរបស់នាង។


Vanessa Hudgens ធ្វើខ្លួនបែបអ្នកកំសាន្ដព្រៃភ្នំ ដោយពាក់អាវ tank-top និងខោ
ខៅប៊ោយខ្លី យ៉ាងស៊ិចស៊ី។ ការចងចង្កេះដោយអាវក្រឡា ពណ៌ស្វាយ និងស
ក៏ជាស្ទីលមួយរបស់នាង។


Selena Gomez បញ្ចេញភាពមាំមួន ជាមួយអាវយឺតក្រាសគ្មានដៃ បែបកីឡា និងខោស្បែក
រលើបរលោង។


Miranda Kerr បង្ហាញខ្លួននៅទីសាធារណៈ ក្នុងឈុតសម្លៀកបំពាក់ស៊ិចស៊ី និងបង្ហាញ
បាននូវភាពជាស្ដ្រីទាន់សម័យ។ Miranda Kerr ពាក់យឺត tank-top ពណ៌ខ្មៅ និងខោ
ខៅប៊ោយខ្លី រួមនិងអាវ denim ចងចង្កេះ។ ចំណុចលេចធ្លោរបស់នាង គឺនៅលើកាបូបធំ។

 

ដោយ ៖ តារា
ប្រភព ៖ K14


Tags: star star style fashion model Tiffany (SNSD) Park Bom (2NE1) Vanessa Hudgens Miranda