CamNews

ប្លែកៗ 

ទារកក្បាលពីរម្នាក់បានស្លាប់ បន្ទាប់ពីចាប់កំណើតបាន៣២ម៉ោង

ទារកក្បាលពីរម្នាក់ បានចាប់កំណើតនៅប្រទេសឥណ្ឌា ប៉ុន្តែ បានស្លាប់បន្ទាប់ពីកើតបាន ៣២
ម៉ោង ដោយសារតែពុកម្ដាយមិនស្ដាប់តាមសំដីរបស់ក្រុមគ្រូពេទ្យ ដោយយកកូនទៅផ្ទះ។

ទារកបានចាប់កំណើត កាលពីព្រឹកថ្ងៃទី ៣តុលាកន្លងទៅ ដោយនារីអាយុ ២១ឆ្នាំម្នាក់ រស់នៅក្នុង
ក្រុង Ajmer រដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ទារកនេះ មានទម្ងន់ ២,៥គីឡូក្រាម។

Jai Prakash Narayan ដែលជាគ្រូពេទ្យកុមារនៅមន្ទីរពេទ្យដែលទារកក្បាលពីរនេះចាប់កំណើត
ឱ្យដឹងថា អ្នករាល់គ្នានៅទីនេះ បានហៅទារកនេះថាជាមនុស្សមានបុណ្យ ហើយអ្នកណាៗក៏ចង់
ឃើញទារកនេះ។

គ្រូពេទ្យ Jai Prakash Narayan ឱ្យដឹងថា ទារកនេះកើតមកមានសុខភាពមាំមួន តែជួបបញ្ហាតិច
តួចទាក់ទឹននឹងផ្លូវដង្ហើម។ នេះគឺជាកូនដំបូងរបស់គូស្វាមីភរិយាវ័យក្មេងមួយគូ ដូច្នេះពួកគេមិន
បានទៅពិនិត្យផ្ទៃពោះដើម្បីរកឃើញបញ្ហារបស់ទារក។

បើទោះរូបរាងខាងក្រៅ គេឃើញថា ទារកនេះមានក្បាលពីរ ខ្លួនមួយ ប៉ុន្តែ រូបភាពដែលថតឆ្អឹង
ខាងក្នុងឱ្យគេឃើញថា ឆ្អឹង និងអវៈយវៈខាងក្នុងគឺដាច់ដោយឡែកពីគ្នា។ ក្រុមគ្រូពេទ្យបានពិចារ
ណាទៅលើការវះកាត់ដើម្បីបំបែកទារកនេះជាពីរ ប៉ុន្តែ វាមានភាពស្មុគស្មាញ និងបង្កការលំបាក
ច្រើន។

គ្រូពេទ្យ Jai Prakash Narayan ថ្លែងថា “ការវះកាត់អាចនឹងត្រូវបានធ្វើឡើងក្នុងករណីទារកជាប់
គ្នា ប៉ុន្តែករណីនេះពិតជាស្មុគស្មាញ ហើយវាហាក់ដូចមិនអាចវះកាត់បាន។ បើទោះទារកជាប់គ្នា
នេះ មានអវៈយវៈខាងក្នុងដាច់ដោយឡែក ប៉ុន្តែ វាជាប់គ្នានៅខាងក្នុងរាងកាយ ដោយសារមាន
តែដៃពីរ និងជើងពីរ។”

បន្ទាប់ពីចាប់កំណើត ទារកនេះត្រូវបានយកទៅមើលថែក្នុងបន្ទប់ពិសេស។ ប៉ុន្តេ ពុកម្ដាយរបស់
ទារកនេះ បានសម្រេចចិត្តយកទៅផ្ទះ ដោយមិនស្ដាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ ចុង
ក្រោយ ទារកនេះក៏បានស្លាប់ បន្ទាប់ពីចាប់កំណើតបាន ៣២ម៉ោង។ បើសិនជាស្ដាប់តាមគ្រូពេទ្យ
នោះទារកនេះ ប្រហែលជាអាចនៅមានជីវិត។

យោងតាមការសិក្សាស្រាវជ្រាវដែលទើបបានប្រកាសឱ្យដឹង នៅក្នុងប្រទេសឥណ្ឌា ក្នុងចំណោម
ទារកទើបចាប់កំណើត ១០០នាក់ គឺមាន ២នាក់ដែលពិការពីកំណើត៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ទារកក្បាលពីរ ឥណ្ឌា ចម្លែក ប្លែក