CamNews

តារា 

Selena Gomez និង Justin Bieber ត្រលប់មកត្រូវគ្នា វិញទៀតហើយ

ស្នេហាក្មេងៗ ពិតជាទាយមិនត្រូវមែន ម្តងស ម្តងខ្មៅ ម្តងបែកម្តងត្រូវគ្នា ពិតជាពិបាកតាមដាន មែនហើយជាក់ស្តែង គឺដូចជាគូរស្នេហ៍ Selena Gomez និង Justin Bieber ជាដើម ។ ពួកគេធ្លាប់ បានបែកគ្នា និងត្រលប់មក ត្រូវគ្នាវិញជាញឹកញាប់ ដែលរាប់លែងអស់ទៅហើយ ។



បន្ទាប់ពីការ បែបបាក់គ្នា អស់ជាច្រើនដង និងការធ្វើខុសរបស់ Justin Bieber ប៉ុន្មានមកហើយ Selena នៅតែមិនដាច់ចិត្ត ហើយឥលូវនេះ គូរស្នេហ៍វ័យក្មេង ទាំង ២ ត្រូវបានគេ ប្រទះឃើញនៅ ជាមួយគ្នា ទៀតហើយ ។ វាចាប់ផ្តើម កាលពីសប្តាហ៍មុន នៅពេលដែល Bieber ផុសរូបខ្លួនកៀក កើយជាមួយនិង Selena តែលុបចោលវិញ ភ្លាមៗផងដែរ ។ ហើយក្រោយមក គេបានឃើញខាង Selena សូត្រូកំណាព្យស្នេហា ដែលមានន័យទៅ Bieber ទៀតផង ។ ឥលួវនេះ ពួកគេបានចេញ មុខជាសាធារណៈ ដើរលេងជាមួយគ្នា ទៀតហើយ ដែលគេបានប្រទះឃើញ ពួកគេទាំង ២ នៅ ឯស្ទូឌីយោចំរៀង នៅឯរដ្ឋ Los Angeles ។ យើងបានទទួល ដំណឹងមកថា Selena នាងមិនអាច បំបាត់អារម្មណ៍ ស្រលាញ់របស់នាង ទៅលើ Justin Bieber បានឡើយព្រោះតែ អនុស្សាវរីយ៍មាន ច្រើនពេក ។



បើទោះបីជា មានការប្រឆាំង និងមិនយល់ព្រម ពីអ្នកដែលនៅជិតនាង យ៉ាងណាក៏ដោយ Selena មិនដែលខ្វល់ឡើយ ហើយលើកនេះ ក៏អញ្ចឹងដែរ ដោយនាងមិនខ្វល់ពី សារព័ត៌មានណា តាម នាងឡើយ ។ យើងសង្ឃឺមថា គូរស្នេហ៍មួយគូរនេះ នៅជាមួយគ្នា បានយូរជាងមុន ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer selena gomez justin bieber