CamNews

តារា 

បង្អាប់យូរៗ តិចតារាសម្តែងពីរដួងនេះ ស្រលាញ់គ្នាមែនទែនទៅ?

កំសាន្ត ៖ ក្រោយពីសម្តែងរឿងមួយជាមួយគ្នារួចមក ឃើញថាតារាសម្តែងទាំងពីរដួងនេះសាកសមនឹងគ្នាខ្លាំងណាស់ ទើបធ្វើឲ្យអ្នកគាំទ្រចង់ឲ្យ Toey pongsakorn និង Cheer Tikhamporn ក្លាយជាគូស្នេហ៍ដែលស្រលាញ់គ្នាពិតប្រាកដដែរ ។ 

អ្វីដែលធ្វើឲ្យ Fans កាន់តែសប្បាយចិត្តគឺ បានឃើញតារាថៃទាំងពីរដួងនេះបង្ហាញភាពផ្អែមល្អែមជាមួយគ្នា​ នៅឯសមុទ្រ ​កាលពីពេលថ្មីៗនេះ ជាមួយគ្នា ។ 

ទទ្ទឹមនឹងនេះផងដែរ នាង Cheer Tikhamporn ក៏បានបង្ហោះវីដេអូរបស់ Toey pongsakorn លេងសើចយ៉ាងសប្បាយរីករាយជាមួយនិងក្មួញរបស់នាង ដោយភ្ជាប់មកជាមួយនិងចំណងជើងថា "អរគុណយ៉ាងខ្លាំងដែលធ្វើឲ្យដំណើរកំសាន្តនេះ កាន់តែសប្បាយរីករាយ ហើយជាពិសេសនោះគឺ អ្នកគឺជាលោកពូដ៏ល្អបំផុតសម្រាប់នាង Nong Ceena (ក្មួញរបស់ នាង Cheer Tikhamporn)" ។ 

ផ្អែមល្អែមដល់ថ្នាក់នេះ តើអ្នកទាំងអស់គ្នា គិតថាតារាសម្តែងទាំងពីរដួងនេះ កំពុងតែមានទំនាក់ទំនងស្នេហានៅក្រៅឆាក?



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook