ការថតរូបខ្លួនឯង (selfie) កំពុងក្លាយជាការពេញនិយមបំផុតនាបច្ចុប្បន្ន ប៉ុន្តែនារីម្នាក់នេះ បាន
បង្ហាញនូវសកម្មភាពជ្រុលហួសហេតុ នៅពេលនាងស្រាតខោថតរូបនៅទីសាធារណៈ។
នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះលើអ៊ីនធឺរណែត កាលពីពេលថ្មីៗនេះ គេឃើញថា នារី
ម្នាក់មានអាយុប្រហែល៣០ឆ្នាំ ឈរនៅក្បែរដើមឈើមួយដើមក្នុងឧទ្យានមួយ។ ទីកន្លែងពិតមិន
ទាន់ត្រូវបានគេដឹងនៅឡើយ ប៉ុន្តែ មានយោបល់ខ្លះថា នៅអាមេរិក។
មុនពេលថតរូប នារីម្នាក់នេះ បានស្រាតខោខ្លួនឯង រួចយកទូរស័ព្ទចេញ។ ក្រោយមក នាងចាប់
ផ្ដើមថតគូទខ្លួនឯងយ៉ាងព្រងើយ ធ្វើដូចមិនមានអ្នកណាមើលឃើញ។ ជាការចៃដន់ សកម្មភាព
របស់នារីនេះ ត្រូវបានបុរសម្នាក់ដែលឈរនៅលើអាគារមួយ ថតបានទាំងស្រុង។
បន្ទាប់ពីបានថតរូបជាច្រើនដង នាងក៏ប្រញ្ញាប់ទាញខោឡើង ហើយឈរពិនិត្យមើលរូបដែលនាង
បានថត រួចក៏ចាកចេញពី “កន្លែងកើតហេតុ”។ ថ្វីបើវីដេអូនេះ ខ្លីក៏ពិតមែន ប៉ុន្តែ វាទាក់ទាញបាន
អ្នកចូលមើលជាច្រើន ព្រោះតែសកម្មភាពមិនធម្មតារបស់នារីវ័យក្មេងនេះ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ opposingviews