CamNews

យល់ដឹង 

8ចំនុចសំរាប់ការចំនាយតិចនៅពេលណាត់ជួបគូសេ្នហ៏



អ្នកពិតជាស្រលាញ់ដៃគូរបស់អ្នក ហើយតែងតែចង់បង្កើនភាពសង់ទីម៉ង់ និង ភាពភ្ញាក់ផ្អើលដល់នាងគ្រប់ពេល ប៉ុនែ្តការចំនាយរបស់អ្នកពិតជាមានកំនត់។ ជាហេតុធើ្វអោយមានការលំបាកបន្ថិចចំពោះអ្នកជាបុរស។

បើដូចេ្នះខាងក្រោមនេះគឺជា8ចំនុចសំរាប់បុរសគួរតែយល់ដឹងៈ
1.ប្រសិនជាអ្នកនិងនាងមានចំនាប់អារម្មណ៏ ចូលចិត្តមើលកុន អ្នកគួរតែ Download
រើៀងនោះចេញពី Internet ហើយមើលវានៅផ្ទះជាមួយគ្នា។

2. មិនបាច់ចំនាយលុយកក់ភោជនីយដ្ឋានសំរាប់ញុំាអាហារទេ ប្រសិនជាអាចយកនាងទៅលេងផ្ទះ ទៅផ្សារទិញម្ហូប ធើ្វម្ហូប អោយសាកស្នាដៃរបស់នាង។

3.ផ្លាស់ប្តូរកំរាលពូក រៀបចំអោយស្អាត ហើយដាក់ផ្កានៅជិតក្បាលដំណេក ធើ្វបែបនេះដើម្បីអោយមើលទៅលោកអ្នកកំពុងសិ្ថតនៅក្នុង សណ្ឋាគារដែលប្រណិតឆើតឆាយ។

4.នៅថៃ្ងឈប់សំរាក ត្រូវក្រាកឡើងនៅព្រឹកព្រលឹមដើម្បីមើលថៃ្ងរះទំាងអស់គ្នា បន្ទាប់មកធើ្វអាហារពេលព្រឹក ហើយញុំាទំាងអស់គ្នា។

5.ដើរកាន់ដៃគ្នានៅតាមសូនច្បារ ជាពិសេសនៅតាមមាត់ទឹកឬកនែ្លងណាក៏បាន
អោយតែមានបរិយាកាសល្អ។ ធើ្វបែបនេះលោកអ្នកនិងអាចមានពេលនិយាយគ្នាបានច្រើន។

6.ដាក់កាលវិភាគកុំជួបគ្នាក្នុងរយះពេលពីរទៅបីថៃ្ង ហើយចំនាយពេលនិយាយ
ទូរស័ព្ទជាមួយគ្នាក្នុងរយះពេល 10 ទៅ 15នាទី។

7.ណាត់ធើ្វលំហាត់ប្រាណជាមួយគ្នានៅពេលព្រឹកឬពេលរសៀល ការណាត់ជួបបែបនេះ
ក៏អាចជួយអោយលោកអ្នកមានសុខភាពល្អផងដែរ។

8.នៅថៃ្ងបុណ្យសង្សារ ឬបុណ្យសិទ្ធិនារី ត្រូវតែទិញ ផ្កាកូលាបពណ៌ក្រហម និងដាក់ Post cardsជាភាសាសេ្នហ៏នៅលើបាច់ផ្កានោះ។

Tags: