CamNews

យានយន្ត 

សេដ្ឋីវ័យក្មេងទាំង 10 នៅសហរដ្ឋអាមេរិច

នៅសហរដ្ឋអាមេរិច បច្ចុប្បន្នគេសង្កេតឃើញមានកំពូលអ្នកមានបានកើនឡើងគួរអោយ
កត់សំគាល់ អ្វីដែលធ្វើអោយមានកោតសរសើរបំផុតគឺកំពូលអ្នកមានទាំងនោះមានអាយុ
កេ្មង តែមានទ្រព្យសម្បត្តិរាប់រយលានដុល្លា មានសហគ្រាស ឬ ក្រុមហ៊ុនផ្ទាល់ខ្លួន ។

1. Dustin Moskovitz
លោកមានអាយុ 26ឆ្នាំ មានទ្រព្យសម្បត្តិសរុប 1,4ពាន់លានដុល្លា ។


លោក Dustin Moskovitz គឺជាសេដ្ឋីក្មេងបំផុតរបស់អាមេរិច គាត់មានអាយុក្មេងជាងលោក
Mark Zuckerberg ដែលជាម្ចាស់គេហទំព័រ Facebook ត្រឹមតែ 8ថ្ងៃ ប៉ុណ្ណោះ ។ Dustin គឺជា
អ្នកទទួលការខុសត្រូវលើផ្នែកបច្ចេកទេសដំបូងរបស់គេហទំព័រ Facebook ។

នៅក្នុងឆ្នាំ 2008 លោកបានចាកចេញពី Facebook រួចបានបង្កើតក្រុមហ៊ុន Software តូច
មួយឈ្មោះ Asana ដែលសំរួលដល់ការធ្វើទំនាក់ទំនងរវាងក្រុមហ៊ុនឯកជនតូចៗបានល្អ
ជាង ។ ដែលមកដល់ពេលនេះលោក មានទ្រព្យសម្បត្តិសរុបចំនួន 1,4 ពាន់លានដុល្លា
ដែលមានប្រភពមកពីកម្មសិទ្ធភាគហ៊ុន​ផ្ទាល់ខ្លួនចំនួន 6% នៅ Facebook ។

2. Mark Zuckerberg
លោកមានអាយុ 26ឆ្នាំ មានទ្រព្យសម្បត្តិសរុប 6,9ពាន់លានដុល្លា ។

Mark Zuckerberg និង Dustin Moskovitz គឺជាសិស្សនៅ Harvard ជាមួយគ្នា ហើយក៏ជា
អ្នកដែលបានបង្កើតគេហទំព័រ Facebook ផងដែរ ។ ពីខែមុនលោក​ Mark Zuckerberg ក៏
បានធ្វើការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរបស់លោក ក្នុងការជួយឧបត្ថម្ភដល់បណ្តាសាកលវិទ្យា
ល័យនានានៅ Newark ផងដែរ ។

3. Scott Duncan
លោកមានអាយុ 27ឆ្នាំ មានទ្រព្យសម្បត្តិសរុប 3,1ពាន់លានដុល្លា ។
លោកគឺជាកូនប្រុសរបស់លោក Dan Duncan អតីតមន្ត្រីខាងឧស្សាហកម្មឧស្ម័នរ៉ែនិង
ថាមពលនៅសហរដ្ឋអាមេរិច និងជាម្ចាស់ក្រុមហ៊ុន Enterprise Products ។ កាលពី
ខែមីនាឆ្នាំទៅ លោក Dan Duncan បានទទួលមរណៈភាពដោយបានបន្សល់ទុកទ្រព្យ
សម្បត្តិអោយកូនប្រុសគាត់លោក Scott Duncan ចំនួន 12,4ពាន់លានដុល្លា ។

ក្រុមហ៊ុន Enterprise Products លោក Scott Duncan បច្ចុប្បន្នកាន់កាប់ខ្សែរបំពង់ប្រេង
ប្រវែង​ 79000 គីឡូម៉ែត្រ ។

4. Eduardo Saverin
លោកមានអាយុ 28ឆ្នាំ មានទ្រព្យសម្បត្តិ​ 1,15 ពាន់លានដុល្លា ។

លោកក៏ជាសមាជិកម្នាក់ដែលបានរួមគ្នាបង្កើតគេហទំព័រ Facebook កាលពីនៅរៀន
នៅ Harvard ជាមួយ Mark Zuckerberg ដែលពេលនោះលោកមានភាគហ៊ុនចំនួន
30% ផងដែរ ។ តែក្រោយមកអ្នកទាំងពីមានទំនាស់ជាមួយគ្នា លោក Saverin ទទួល
បានត្រឹមតែ 5% ប៉ុណ្ណោះនៅពេលដែលលោកសំរេចចិត្តចាកចេញពី Facebook ។

5. John Arnold
លោកមានអាយុ 37ឆ្នាំ មានទ្រព្យសម្បត្តិ​ 3,3 ពាន់លានដុល្លា ។

John Douglas Arnold កើតនៅឆ្នាំ 1974 គាត់គឺជាអ្នកជំនួញដែលមានវ័យក្មេងបំផុត
របស់អាមេរិច ។ ក្រុមហ៊ុនរបស់លោកមានឈ្មោះថា Centaurus Advisors ទទួល
នាំចេញនូវ ឧស្ម័នធម្មជាតិ ។
6. Sergey Brin
លោកមានអាយុ 37ឆ្នាំ មានទ្រព្យសម្បត្តិ​ 15 ពាន់លានដុល្លា ។

Sergey Brin និង Larry Page គឺជាអ្នកដែលបានបង្កើតគេហទំព័រ Google ។ លោក Brin
កើតនៅថ្ងៃទី 21សីហា 1973 នៅឯ Moskva ប្រទេស រុស្ស៊ី ។ បច្ចុប្បន្នលោក កំពុងធ្វើ
ជាប្រធានក្រុមហ៊ុន Google ខាងផ្នែកបច្ចេកទេស ។ កាលពីឆ្នាំ 2010 កន្លងទៅនៅ
ក្នុងបញ្ជីរាយនាមរបស់ ទស្សនាវដ្តី Forbes បានអោយដឹងថាលោក Sergey Brin
និង Larry Page​ ទទួលបាន ចំនាត់ថ្នាក់លេខរៀង 24 ក្នុងចំនោមមហាសេដ្ឋីដែលមាន
បំផុតនៅក្នុងពិភពលោក ។

7. Larry Page
លោកមានអាយុ 37ឆ្នាំ មានទ្រព្យសម្បត្តិ​ 15 ពាន់លានដុល្លា ។

លោក Larry Page កើតនៅ Lansing, Michigan សហរដ្ឋអាមេរិច ។ លោកក៏ជាសមាជិក
ម្នាក់ដែលបានចូលរួមជាមួយលោក Sergey Brin, Larry បង្កើតគេហទំព័រ Google ។
លោកទទួលបន្ទុកផ្នែកផលិតផលរបស់ Google ។
8. Daniel Ziff
លោកមានអាយុ 38ឆ្នាំ មានទ្រព្យសម្បត្តិ​ 4 ពាន់លានដុល្លា ។

លោក Daniel Ziff គឺជាកូនប្រុសពៅលោក William Ziff Jr ដែលជាអ្នកបានបង្កើតក្រុមហ៊ុន
Ziff Davis រួមមានផ្នែកសារពត៌មាន ម៉ូតូ និង នាវា​ និង កប៉ាល់ផងដែរ តែក្រោយមក
លោក William ក៏បានលក់ក្រុមហ៊ុននោះទៅ ។ លោក Daniel Ziff និងបងៗបានយក
កេរតំណែលដែលទទួលបានពីការលក់ក្រុហ៊ុន Ziff Davis មកវិនិយោគលើក្រុមហ៊ុន
Ziff Brothers Investments បន្តទៀត ។

9. Lorenzo Fertitta
លោកមានអាយុ 41ឆ្នាំ មានទ្រព្យសម្បត្តិ​ 1 ពាន់លានដុល្លា ។

លោក Lorenzo Joseph Fertitta គឺជាគ្រប់គ្រង កាស៊ីណូ ។ បច្ចុប្បន្នលោកមានទីលំនៅ
ឯ Las Vegas ជាមួយប្រពន្ធឈ្មោះ Teresa និងកូនបីនាក់ ។
10. Jerry Yang
លោកមានអាយុ 41ឆ្នាំ មានទ្រព្យសម្បត្តិ​ 1,15 ពាន់លានដុល្លា ។

លោក Jerry Yang មានកំនើតនៅ តៃវ៉ាន់ ។ គាត់បានមករស់នៅ សហរដ្ឋអាមេរិច តាំង
ពីអាយុ 10ឆ្នាំ ។ លោក David Filo និង លោក Yang គឺជាអ្នកដែលបានបង្កើត Yahoo ៕

Tags: