CamNews

រថយន្ត 

ម៉ូដរថយន្តទំនើបៗដែលមានរសជាតិឆ្ងាញ់បំផុត នៅលើពិភពលោក

ពេលដែលលោកអ្នកបានទៅមើលផ្ទាល់នូវការដាក់តាំងនូវម៉ូដរថយន្តដ៏ទំនើបៗទាំងអស់
នោះប្រាកដជាលោកអ្នកមិនអាចទប់ទឹកមាត់បានឡើយ ។

1:រថយន្ត Chococar


រថយន្តនេះផលិតឡើងអំពី ស្ករសូកូឡា និងបានដាក់តាំងបង្ហាញនៅឯពិធីពិរពណ៌មួយ
ឈ្មោះថា Royal Plaza ក្នុងប្រទេស Singapore កាលពីឆ្នាំ 2008 ។ រថយន្តនេះមានប្រវែង 4,7
ម៉ែត្រ ទំហំ 2ម៉ែត្រ និងមានទំងន់​ 90គីឡូក្រាម ។ រថយន្តនេះបានផ្សំឡើងពី សូកូឡា ពណ៌
ខ្មៅ ពណ៌ស និង ទឹកដោះគោ ។ មានចុងភៅទាំងអស់ 8នាក់បានចូលរួមរចនាម៉ូដរថយន្តនេះ
ឡើងគឺចំណាយពេល 44ថ្ងៃដើម្បីរចនាម៉ូដ និង 7ថ្ងៃ 7 យប់ដើម្បីផលិតចេញជារូបរាង ។

2: រថយន្ត Hummer

រថយន្តនេះរចនាដោយវិចិត្រករម្នាក់ឈ្មោះ Heidi Heiss ដែលយកម៉ូដែលតាម Hummer H1
និងផលិតឡើងអំពីស្ករកៅស៊ូ រាប់ពាន់រាប់ម៉ឺនគ្រាប់ ។ ផលិតរួចរាល់នៅឆ្នាំ 2006 ។
3 :រថយន្ត Ford


រថយន្តនេះត្រូវបានក្រុមចុងភៅមួយក្រុមនៅសណ្ឋាគារ Ritz Carlton Laguna Niguel, រដ្ឋ
California សហរដ្ឋអាមេរិច ផលិតឡើងដោយនំត្រៀបបាយ និងជាតិការ៉េម ។ ចំណាយ
ពេលអស់ 800 ម៉ោងក្នុងការបង្កើតអោយបាននំត្រៀប 68គីឡូក្រាម និង 130គីឡូក្រាម
ការ៉េម ។ រថយន្តមួយនេះត្រូវបានបំបែកចែកដល់ក្មេងអស់កាលពីថ្ងៃឆ្លងឆ្នាំ 2010 ចូល
2011 កន្លងទៅថ្មីៗនេះ ។

4: រថយន្ត Porche Socola



ដើម្បីអបអរថ្ងៃបុណ្យព្រះ Nicholas និងដើម្បីទាក់ទាញភ្ញៀវ អតិថិជន មានឈ្នួញលក់
រថយន្តម្នាក់នៅ តៃវ៉ាន់ បានរចនាម៉ូដរថយន្ត Porsche 911 Carrera ដែលផលិតឡើងពី
សូកូឡា មានទំងន់ 60 គីឡូក្រាម ។

5 : រថយន្ត Torque


ម៉ូដរថយន្តនេះបានរចនាឡើងនៅក្រោយមួយឆ្នាំនៃការច្នៃម៉ូដរថយន្ត Chococar ដែលធ្វើ
ឡើងពី ស្ករសូកូឡា ក្រុមហ៊ុន Royal Plaze របស់ Singapore បានរចនាម៉ូដមួយបែបផ្សេង
ដែលផលិតឡើងពីនំប៉័ង ជាច្រើន ដោយចុងភៅមួយក្រុម និងចំណាយពេលអស់ 549 ម៉ោង
ក្នុងការផលិត ។ គឺចំណាយអស់មេដំបែ 15គីឡូក្រាម ទឹក 14លីត្រ អំបិល​ 2គីឡូក្រាម និង
ប្រេងឆា 10,8 លីត្រ ដើម្បីអោយបាននំប៉័ងចំនួន មួយពាន់ និង 22 ប្រភេទផ្សេងៗ គ្នា ។

6: រថយន្តប្រណាំង


រថយន្តនេះបានផលិតឡើងពីម្ស៉ៅការ៉េម ក្នុងឆ្នាំ 2009 ដោយចុងភៅមួយក្រុមមកពីហាងនំ
មួយឈ្មោះ Carlo នៅឯ Hoboken, រដ្ឋ New Jersey សហរដ្ឋអាមេរិច ។ពួគគេបានធ្វើការទាំង
យប់ទាំងថ្ងៃដើម្បីសំរេចបានផលិតផលដ៏អស្ចារ្យមួយនេះ ។

7 : រថយន្ត Skoda Fabia


ជារថយន្តដែលទទួលបាននូវចំណាប់អារម្មណ៍ជាងគេក្នុងចំនោមរថយន្តទាំងអស់ ។ រថយន្ត
Skoda Fabia នេះគឺមួយផ្នែកធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអោយរោងចក្រផលិតផលរបស់
ប្រទេស ឆេក (Czech) ។ នំរថយន្តដ៏ធំមួយនេះមានតំលៃ រហូតដល់ 800000 ដុល្លា ផលិត
ឡើងដោយចុងភៅមួយក្រុម មានលក្ខណៈដូចរថយន្តពិតៗ គឺចំណាយអស់ 180 ពងទា
ម្ស៉ៅមី 100 គីឡួក្រាម ស្ករ 100 គីឡូក្រាម និងគ្រាប់ Almond 30 គីឡូក្រាម,ដំណាប់ផ្លែឈើ
65 គីឡូក្រាម និង ស្ករសូកូឡា ដើម្បីផលិតអោយបានជារូបរាងរថយន្តមួយនេះ ។ រថយន្ត
មួយនេះមានតំលៃយ៉ាងខ្ពស់បើប្រៀបធៀបទៅនឹងរថយន្តពិតប្រាកដ ៕
(ដកស្រង់ពី Kenh14)
ប្រែសំរួលដោយ : រដ្ឋា

Tags: