CamNews

សុខភាព 

មនុស្សទី៣ នៅក្នុងប្រទេសនីហ្សេរីយ៉ា ស្លាប់ដោយសារ ជំងឺ​ Ebola

សហគមន៏សេដ្ឋកិច្ច នៃបណ្តារដ្ឋនៅអាហ្រ្វិចខាងលិច (Ecowas) បាននិយាយ កាលពី ថ្ងៃពុធថា៖ សមាជិកម្នាក់ នៃEcowas  នៅអាហ្រ្វិចខាងលិច គឺជាមនុស្សទី៣ ដែលស្លាប់ដោយសារ​ជំងឺEbola នៅក្នុងប្រទេស​នីហ្សេរីយ៉ា។







Jatto Asihu Abdulqudir អាយុ៣៦ឆ្នាំ ជាជំនួួយការពិធីការ បានធ្វើដំណើរទៅបំពេញ ភារកិច្ចរបស់ Ecowas ជាមួយ ជនជាតិលីបេរីយ៉ាម្នាក់ឈ្មោះថា Patrick Sawyer ដែលជាអ្នកនាំយកជំងឺEbola ចូលក្នុងប្រទេសនីហ្សេរីយ៉ា កាលពីខែមុន។ Abdulqudir ត្រូវបានដាក់ឲនៅដាច់ពីគេ។​ ប្រទេសនេះបានប្រកាសថា៖ ជំងឺEbola មាន៨ ករណី ចាប់តាំងពី Patrick Sawyer បានមកដល់កាលពី ថ្ងៃទី២០ កក្កដា។ 

Ecowas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏មួយថា៖ គណៈកម្មការសង្ឃឹមថា បុគ្គលិក ទាំងអស់នៃស្ថាប័នសហគមន៏ជុំវិញតំបន់ នឹងមានទំនុកចិត្តសារជាថ្មីថា គណៈកម្មការកំពុង ចាត់វិធានការ ចាំបាច់មួយចំនួនដើម្បីធានាដល់សុវត្ថិភាព និងសុខភាពរបស់ពួកគេ។

 


ប្រែសំរួលដោយ៖  មុន្នី
ប្រភព៖  news