បុរសម្នាក់ឈ្មោះ Boonlert អាយុ ៣៥ ឆ្នាំ រស់នៅប្រទេសថៃ បានផ្ទុះកំហឹង ឆាបឆេះយ៉ាងសន្ធោរសន្ធៅ ពេញឱរ៉ា ពេលដែលរូបគេបានឃើញ អតីតមិត្តស្រីរបស់ខ្លួន បានណាត់ទៅជួប បុរសម្នាក់ផ្សេងទៀត នៅ ក្នុងមជ្ឈមណ្ឌលទិញឥវ៉ាន់មួយ ហើយគេក៏បានផ្ទុះអាវុធ។
Boonlert និងមិត្តស្រីឈ្មោះPiyakorn បានធ្វើការចែកផ្លូវគ្នាដើររួចមកហើយ កាលពីពេលមុននេះ ហើយ នាង Piyakorn ជាសង្សារបានសន្យាថា នឹងមិនធ្វើការណាត់ជួបបុរសណាផ្សេងទៀតឡើយ លុះត្រា ណាតែ Boonlert បានឆ្លងផុតដំណាក់កាលនេះ ពោលអាចបំភ្លេចរឿងរ៉ាវ ពីមុនជាមួយគ្នាបាន) ។
បន្ទាប់ពីធ្វើការបាញ់ប្រហារទៅលើ អតីតមិត្តស្រីរបស់ខ្លួនហើយនោះ ជនដៃដល់ ក៏ត្រូវបានប៉ូលិសចាប់ ខ្លួនបានដែរ ហើយបន្ទាប់មកជនដៃដល់ Boonlert បានសារភាពចំពោះមុខប៉ូលិសថា រូបគេបានមាន អារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលបានឃើញនឹងភ្នែកអតីតសង្សាររបស់ខ្លួន នាង Piyakorn បានណាត់ជួបគ្នាជាមួយបុរសផ្សេង ហើយដោយទប់កំហឹងមិនបាន រូបគេក៏ដកកាំភ្លើង បាញ់ប្រហារ នាងតែម្តង។
ហេតុការណ៍បាញ់ប្រហារ អតីតមិត្តស្រីរបស់ខ្លួននេះ បានកើតឡើងតាំងពីចុងខែតុលា ឆ្នាំ ២០១៣ មកម្ល៉េះ ប៉ុន្តែវីដេអូនេះ ទើបតែត្រូវបានគេបង្ហោះនៅលើអ៊ីនធឺណេត កាលពីពេលថ្មីៗនេះ និងទទួល បានការចុចចូលទស្សនា និងចែករំលែកតៗគ្នា យ៉ាងច្រើន៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress