CamNews

ប្លែកៗ 

ជនរងគ្រោះប្រើជើងកន្ត្រៃហោះ ផ្ដួលចោរដែលបានលួចទូរស័ព្ទ (វីដេអូ)

ករណីចាប់ចោរមួយកាលពីពេលថ្មីៗនេះ នៅប្រទេស ត្រូវបានគេបង្ហោះ និងចែករំលែកពេញ
បណ្ដាញសង្គម ដោយសារតែសកម្មភាពប្រើក្បាច់គុនដ៏អស្ចារ្យរបស់ជនរងគ្រោះ។

ដំបូង ចោរជិះម៉ូតូម្នាក់នៅចិន បានលួចយកទូរស័ព្ទរបស់អ្នកបើកបរឡានធំម្នាក់។ ពេលនោះ
អ្នកបើកបរឡានធំមើលឃើញ ប៉ុន្តែមិនអាចដេញតាមទាន់។

ក្នុងថ្ងៃជាមួយគ្នានេះ ចោរនោះក៏បានបង្ហាញខ្លួនជាថ្មីនៅលើដងផ្លូវដដែល។ ឃើញដូច្នេះ ម្ចាស់
ទូរស័ព្ទ បានរត់មកចាំពីមុខម៉ូតូ រួចប្រើជើងកន្ត្រៃហោះ ដើម្បីផ្ដួលចោរម្នាក់នេះ។

កាមេរ៉ាសុវត្ថិភាពនៅ Foshan ខែត្រ Guangdong ប្រទេសចិន ថតបានសកម្មភាពទាំងស្រុងនៃ
ហេតុការណ៍នេះ។

កាមេរ៉ានេះបង្ហាញថា ជនរងគ្រោះបានប្រើក្បាច់គុនកុងហ៊្វូ ដើម្បីធាក់ទៅលើទ្រូងរបស់ចោរ
បណ្ដាលឱ្យចោរនេះ ដួលទៅលើដី។ ក្រោយមក ជនរងគ្រោះ ក្រោកឈរ រួចដាក់មួយដៃទៅលើ
ត្រចៀករបស់ចោរ។ ពេលនោះ ចោរនេះហាក់ភ័យស្លន់ស្លោ ក៏ប្រញាប់យកទូរស័ព្ទសងមកម្ចាស់
ដើមវិញ។


ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ១៨ធ្នូ នេះបើតាមទំព័រ Daily Mail ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: ចម្លែក ចិន ចោរលួចទូរស័ព្ទ ក្បាច់គុន