CamNews

ព័ត៌មានជាតិ 

ក្រសួង​អប់រំ ចេញ​សេចក្តី​ណែ​នាំ ឲ្យ​រៀប​ចំ​បង្កើត​ក្លឹប​សិក្សា​មុខ​វិជ្ជា គណិត​វិទ្យា និង​....

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ស្តីពីការរៀបចំបង្កើត​ក្លឹប​សិក្សា​មុខ​វិជ្ជា គណិតវិទ្យា និង​វិទ្យា​សាស្ត្រ នៅ​តាម​អនុ​វិទ្យាល័យ និង​វិទ្យា​ល័យ ដើម្បី​លើក​កម្ពស់ សមត្ថភាពប្រកួតប្រជែង របស់សិស្សកម្ពុជា នៅ​ក្នុង​សហគមន៍​អាស៊ាន និង​គោល​ដៅ​ផ្តល់​ឱកាសឲ្យ​សិស្ស​ចេះ​ធ្វើ​ការ​ងារ​ស្រាវ​ជ្រាវ​ជា​ក្រុម ចេះធ្វើបទបង្ហាញ និងបង្កើតស្នាដៃ ព្រមទាំងឲ្យមាន​ការ​ពេញ​​ចិត្ត​ក្នុង​ការ​សិក្សា ស្រប​តាម​គោល​នយោបាយ និង​ផែន​ការ​យុទ្ធ​សាស្ត្រ​វិស័យ​អប់រំ ។

បើតាមសេចក្តីណែនាំដដែល ក្រសួងអប់រំ យុវជន និងកីឡា នឹងណែនាំគាំទ្រ លើកទឹកចិត្ត និងសម្របសម្រួលដល់អង្គភាព ពាក់​ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា​ទាំង​អស់ ឱ្យ​បង្កើត​គណៈកម្មការដឹកនាំ និងគ្រប់គ្រងក្លិបសិក្សា មុខវិជ្ជាគណិតវិទ្យា និង​វិទ្យាសាស្រ្ត ដើម្បី​អនុវត្តន៍​តាម​ភារកិច្ច​ដូច​បាន​កំណត់ ព្រម​ទាំង​ចូល​រួម​គាំទ្រ​ឲ្យ​អស់លទ្ធភាព ដល់ដំណើរការ ប្រព្រឹត្តទៅនៃក្លិបសិក្សាមុខវិជ្ជា​គណិតវិទ្យា និង​វិទ្យាសាស្រ្ត​នៅ​តាម​អនុវិទ្យាល័យ និងវិទ្យាល័យទូទាំងប្រទេស ។

ព័ត៌មានលម្អិត សូមអានសេចក្តីណែនាំ របស់ក្រសួងអប់រំទាំងស្រុងខាងក្រោម៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh