គ្រាន់តែលឺថាម្ហូបមានអ្នកមួយចំនួនធំគឺស្រក់ទឹកមាត់ចង់ញ៉ាំទៅហើយ ប៉ុន្តែនៅពេលដែល
បានឃើញមុខម្ហូបនោះផ្ទាល់មិនដឹងថាតើអាចធ្វើអោយលោកអ្នកកាន់តែចង់ញ៉ាំ ឬក៏យ៉ាង
ម៉េចនោះទេ ៖
1 :ប្រចៀវអាំង
ម្ហូបនេះគឺជាម្ហូបពិសេសរបស់ប្រទេស ឥណ្ឌូនេស៊ី ។ ចំពោះប្រជាជនឥណ្ឌូនេស៊ីក្លិននៃការ
អាំសាច់ប្រចៀវគឺមិនមានអ្វីខុសពីសាច់គោ នោះឡើយ ពួកគេចូលចិត្តខ្លាំងណាស់រហូត
បានក្លាយជានិមិត្តរូបសំរាប់ប្រទេសមួយនេះទៀតផង ។
2 :ឈាមពស់
អាហារប្រភេទនេះគឺទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ។ ឈាមពស់
ត្រូវបានគេចាត់ទុកថាគឺជាគ្រឿងសំរាប់ផឹកមួយប្រភេទប្រៀបដូចជា cocktail ដូច្នោះ ។
ពួកគេបានបញ្ជាក់ថាវាអាចបង្ការោគផ្សេងៗបានយ៉ាងប្រសិទ្ធិភាព ជាពិសេសវាអាចប៉ូវ
កំលាំងបានទៀតផង ។
3 :ពងអណ្តើកកូនឆៅ
អាហារប្រភេទនេះត្រូវបានពេញនិយមនៅឯ Nicaragua ។ មុននឹងបរិភោគវាគេត្រូវរោយ
ស្ករស បន្តិចទៅលើសំបក និង ទឹកជ្រលក់ តែវាមានក្លិចឆ្អាបន្តិច តែចំពោះអ្នកដែលចូល
ចិត្តវាគឺមិនមាន
បញ្ហាអ្វីឡើយ ។ ចំពោះនៅប្រទេស ឥណ្ឌា ពងអណ្តើកត្រូវបានគេយកទៅចំអិនអោយ
ឆ្អិនមុននឹងបរិភោគ ប្រជាជនឥណ្ឌា ចូលចិត្តពិសារពងអណ្តើកស្ងោរណាស់ ជាហេតុ
ធ្វើអោយអណ្តើកគឺជាពូជសត្វដែលកំរបំផុតក្នុងប្រទេស ឥណ្ឌា បច្ចុប្បន្ន។
4 : ម្រាមជើងសត្វស្វា
ម្រាមជើងសត្វស្វាត្រូវបានគេយកទៅចៀន រឺ ឆា ។ហើយលោកអ្នកក៏អាចពិសារបាន
ទាំងឆ្អឹងតែម្តងព្រោះត្រូវបានគេចំអិនយ៉ាងស្រួចតែម្តង ។ ម្ហូបនេះគឺមាននៅពាសពេញ
ប្រទេស ឥណ្ឌូនេស៊ី ។
5 : ខួរកំប្រុក
អាហារនេះមានតែនៅក្នុងតបន់ភាគខាងត្បូង សហរដ្ឋអាមេរិចតែ ប៉ុណ្ណោះ ។ ខួរកំប្រុកត្រូវបានយកទៅចំអិនជាមួយនឹងផ្នែកផ្សេងៗ ដែលនៅសល់បន្ទាប់ពីបានធ្វើ
វាយ៉ាងស្អាតរួចមក ៕