CamNews

រូបភាពផ្សេងៗ 

រូបភាព៖ ទិដ្ឋភាពជុំវិញទីលាន មុខព្រះបរមរាជវាំង នាថ្ងៃទី ៧ នៃពិធីកាន់ទុក្ខសម្ដេចតា

ពិធីកាន់ទុក្ខអតីតព្រះមហាក្សត្របានកន្លងផុតទៅកាលពីម្សិលមិញនេះ ហើយចំពោះថ្ងៃកំណត់ជា
ថ្ងៃដែលត្រូវបូជាព្រះបរមសព្វគឺមិនទាន់បានកំណត់នៅឡើយ។ ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង
កាលពីល្ងាចម្សិលមិញនេះគេបានឃើញមានព្រះសង្ឃជាច្រើនពាន់អង្គបានធ្វើដំណើរទៅមុខព្រះ
បរមរាជវាំងដើម្បីសូត្រមន្តបង្សុកូល ហើយមានវត្តមានសម្ដេចម៉ែ និងព្រះមហាក្សត្រ ព្រះបរមនាថ
នរោត្តមសីហមុនី បានចេញមកទីលានខាងមុខព្រះបរមរាជវាំងផងដែរ។

ចំណែកឯពេលរាត្រីវិញមនុស្សដែលសម្រុកទៅមុខព្រះបរមរាជវាំងបានកើនឡើងជាខ្លាំងដែលបាន
បណ្ដាលអោយមានការស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវសុធារសត្រង់ផ្កាឈូកបាញ់ទឹក។ ដោយ
សារតែមានមនុស្សច្រើនពេក ក្រុមការងារ Camnews មិនអាចចូលទៅដល់មុខព្រះបរមរាជវាំងនោះ
ទេ ដូចនេះខាងយើងខ្ញុំសូមនាំរូបភាពមួយចំនួនដែលបងប្អូនខ្មែរយើង ថតបានហើយបង្ហោះលើ face
book យកមកជូនមិត្តអ្នកអានបានទស្សនា៕

 

ដោយ៖ ម៉ូកា 


Tags: national new politic the father-king the king-father funeral