ភ្នំពេញ៖ វត្តមាននៃការការបង្ហាញខ្លួន របស់តារាចម្រៀងស្រី កញ្ញា គង់ ចាន់រដ្ឋា តាមរយៈការ
ច្រៀងឱ្យផលិតកម្ម នៅក្នុងស្រុកក៏ដូចជា ផលិតកម្មឆ្លងដែន បានធ្វើមហាជនជាទូទៅបានដាក់
ការចាប់អារម្ភ យ៉ាងខ្លាំងទៅលើរូបនាង រហូតដល់ មានការគាំទ្រពីសំណាក់ទស្សនិកជនជាច្រើន។
ការបោះជំហានទៅមុខជាបណ្តើរៗ ជាមួយនឹងអាជីពជាអ្នកសិល្បៈនេះហើយទើបធ្វើឱ្យ តារា
ចម្រៀងស្រី សម្បុលស្រអែមស្រស់ដែលមាន ដើមកំណើតចេញមកពី ខេត្តសៀបរាម អង្គរ គង់
ចាន់រដ្ឋា កំពុងតែមានហាងឆេង សម្រាប់ទីផ្សាក្នុងស្រុកផងដែរ។ ក្នុងអំឡុងចុងឆ្នាំ២០១២នេះ តា
រាចម្រៀងស្រី រូបនេះ បាននឹងកំពុងបង្ហាញ វត្តមានជាច្រើន តាមរយៈការឡើងច្រៀង នៅតាមប
ណ្តាស្ថានីយន៍ទូរស្សន៍ ក៏ដូចជាក្នុងកម្មវិធីផ្សេងៗ ទាំងនៅក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្ត
នានា។
ផ្តល់បទសំភាសន៍ជាមួយអ្នកព័ត៌មាន កញ្ញា គង់ ចាន់រដ្ឋា បាននិយាយឱ្យដឹងថា សម្រាប់រយៈពេល
២ទៅ៣ ខែចុងក្រោយនេះនាង មានការមមាញឹកយ៉ាងខ្លាំង ជាមួយនិង ការងារសិល្បៈ ទាំងការច្រៀ
ងឱ្យផលិតកម្ម និង ការចេញច្រៀងនៅខាងក្រៅ ទាំងនៅទីក្រុងភ្នំពេញ ក៏ដូចជាចេញទៅតាមបណ្តា
ខេត្តនានាផងដែរ។
ជាពិសេសក៏មានខាងទូរទស្សន៍ មួយចំនួនគេបានហៅនាងខ្ញុំ ដើម្បីទៅច្រៀងនៅក្នុង កម្មវិធីប្រគុំ
តន្រ្តីផ្សេងៗ។ ចំណែកឯក្រុមហ៊ុនមួយចំនួន ក៏បានទាក់ទងដើម្បីថត ជាស្ប៉តពាណិជ្ជកម្មផងដែរ។
តារាចម្រៀងស្រីដែល មានដើមកំណើតចេញ មកពីខេត្តសៀមរាប អង្គរ រូបនេះបាននិយាយឱ្យដឹង
ទៀតថា ខ្ញុំដូចជាមិនសូវទំនេរប៉ុន្មានដែរ ព្រោះត្រូវចេញច្រៀង នៅភ្នំពេញនេះក៏មាន និងនៅតាម
ខេត្តឆ្ងាយៗផងដែរ។ ប៉ុន្តែបើទោះបីជានាងខ្ញុំរវល់ យ៉ាងណាក៏ដោយក៏ខ្ញុំ នៅតែពេញចិត្តក្នុងការងារ
ជាអ្នកសិល្បៈនេះដដែរ។
គង់ ចាន់រដ្ឋា បានបញ្ជាក់ប្រាប់ពីគម្រោង ដែលនិងឡើងច្រៀងនៅ លើប៉ុស្តិ៍ទូរស្សន៍ CTN ផងដែរថា
សម្រាប់ថ្ងៃអាទិត្យទី៣០ ខែធ្នូ ឆ្នាំ២០១២ខាងមុននេះ បងប្អូនទាំងអស់និងបានឃើញ វត្តមាននាងខ្ញុំ
ចូលរួមនៅក្នុង កម្មវិធី A1 Concert របស់ស្ថានីយទូរទស្សន៍ CTN។
ក្នុងអាជីពជាអ្នកសិល្បៈមួយរយៈ ពេលនេះគេសង្កេតឃើញថា កញ្ញា គង់ ចាន់រដ្ឋា កំពុងសាងកេរ្តិ៍
ឈ្មោះល្បី តាមរយៈការបង្ហាញ សមត្ថភាពនៃការច្រៀង បូករួមនឹងបទពិសោធន៍ សិល្បៈជាយូរឆ្នាំ
។ ជាងនេះទៅនាពេលបច្ចុប្បន្ននេះ ក៏មានមហាជនជាច្រើន បានសម្តែងការគាំទ្រ ទៅលើរូបនាង
ផងដែរ។
បើទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំ២០១២នេះ តារាចម្រៀងស្រី ដែលល្បីខាងការលេងស្តាយ
រូបនេះត្រូវបានគេដឹងថា នាងហាក់ដូចជាទទួលរងនូវ ព័ត៌មានមួយចំនួនដែលមាន ទាំងរឿងល្អ និង
រឿងដែលមិនល្អផងដែរ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល