CamNews

រថយន្ត 

Phnom Penh Auto Show 2011 តាំងពិព័ណ៌លើកដំបូងនៅភ្នំពេញ


Phnom Penh Auto Show គឺជាតាំងពិព័ណ៌អំពីរថយន្តលើកដំបូងនៅទីក្រុងភ្នំពេញ ក៏ដូចជា
នៅប្រទេសគម្ពុជា។ ការតាំងពិព័ណ៌នេះ ត្រូវបានចាត់ចែងនៅកោះពេជ្រ ចាប់ពីថ្ងៃទី១ដល់ថ្ងៃ
ទី៣ខែមេសា។ មានការចូលរួមរបស់បណ្តាក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា ដូចជា Envotech,
Mitsubishi, Hyundai, Great Wall, KIA, Khmer First Car .... ។ ជាមួយនឹង ម៉ូដែលល្បីៗលើពិភពលោក ដូចជា BMW, Audi, Jaguar, Land Rover, Range Rover, Hummer ...

ជាពិសេសមានការចូលរួមរបស់ក្រុម Khmer First Car ដែលជារោងចក្រខ្មែរដំឡើងរថយន្ត
ទីមួយនៅប្រទេសកម្ពុជា។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអាជីវកម្មរួមទុនមួយក្រោមកិច្ចស
ហប្រតិបតិ្តការរវាងក្រុមហ៊ុនឆ្លងប្រទេស។ គេបានឲ្យដឹងថាឡានរបស់ក្រុមហ៊ុនគឺម៉ូដែល
អាចមានគុណភាពខ្ពស់ជាងឡាននាំចូលពីបរទេស តែតំលៃទៀបជាងពិព្រោះវាបានដំឡើង
ក្នុងស្រុក។


ក្រៅពីនេះក៏មានផលិតផលគួរឲ្យចាប់អារម្មណ៍មកពីក្រុមហ៊ុន Envotech​ គឺឡានម៉ាក Land Rover ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលី។


ហើយខាងក្រោមនេះគឺជារូបភាពមួយចំនួននៃថ្ងៃតាំងពិព័ណ៌នេះ



Tags: