CamNews

ប្លែកៗ 

បះសក់ជាមួយនឹងវិក្កយប័ត្រអគ្គិសនី ជាង១,៣លាន ដុល្លារ

ថ្មីៗនេះ ស្ត្រីម្នាក់មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលទទួលបានវិក្កយប័ត្រ
អគ្គិសនីជាមួយនឹងចំនួនទឹកប្រាក់ជាង ១,៣លាន ដុល្លារសហរដ្ឋអាមេរិច។

ស្ត្រីម្នាក់នេះមានឈ្មោះថា Kristin Harriger រស់នៅ Abilene, Texas, សហរដ្ឋអាមេរិច។ Kristin 
បានឲ្យដឹងថា ជាធម្មតារៀងរាល់ខែគាត់ត្រូវបង់ថ្លៃភ្លើងតែប្រហែល ១០០ ដុល្លារប៉ុណ្ណោះ។ ចំនួន
ដ៏សន្ធឹកសន្ធាប់បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល និងបានគិតថា នេះគ្រាន់តែជារឿងលេងសើច។
គាត់បាននិយាយថា: “ខ្ញុំបានបើកក្រដាសនេះមើល ហើយស្រែកឡើងថា "អូ! ព្រះអើយ" នោះជា
ចំនួនលុយដ៏សន្ធឹកសន្ធាប់ ដែលមិនអាចជឿបាន" ។


វិក្កយប័ត្រអគ្គិសនីរបស់ស្រ្តី Kristin ទទួលបានដែលមាន
ចំនួនទឹកប្រាក់ ១,៣៨១,៧៨៣.៩២ ដុល្លារ

ពេលគាត់ហៅទូរស័ព្ទក្រុមហ៊ុនអគ្គិសនី បុគ្គលិកបំរើសេវាកម្មបានឲ្យដឹងថា នេះគឺជាកំហុសឆ្គង
មួយបណ្តាលមកពីបញ្ហាបច្ចេកទេស។ Sehr Charania, អ្នកតំណាងរបស់ក្រុមហ៊ុនអគ្គិសនីបាន
និយាយថា: “ពេល Harriger ប្រាប់ឲ្យដឹងពីវិក្កយប័ត្រដ៏ចម្លែកនេះ ពួកខ្ញុំបានសន្យាថានឹងធ្វើការ
ត្រួតពិនិត្យ និងកែតំរូវឡើងវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន” ។

តាមព័ត៌មានក៏បានឲ្យដឹងថា មកពីកំហុសបច្ចេកទេស ក្រុមហ៊ុនអគ្គិសនីបានគិតតំលៃ ១,០០០
ដុល្លារ ក្នុងមួយkWh ដែលតំលៃនេះខ្ពស់ជាងពី ជាង៨,០០០ដង ដល់ជាង១០,០០០ដង នៃតំលៃ
ធម្មតា(ជាធម្មតាតំលៃភ្លើងចន្លោះពី ៨.២សេន/kWh ដល់១២.១សេន/kWh)។ ក្រោយពីការដោះ-
ស្រាយបញ្ហានេះរួច Kristin ត្រូវបង់ប្រាក់តែ ១៥០ ដុល្លារប៉ុណ្ណោះ៕

ដោយ៖ សិលា
ប្រភព៖ k14 


Tags: electricity bills unbelievable strange