CamNews

ប្លែកៗ 

ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំ ចង​ក​សម្លាប់​ខ្លួន ព្រោះ​ខូច​ចិត្ត​ ​នឹង​បង​ប្អូន​ជី​ដូន​មួយ​អាយុ១២ឆ្នាំ..

(នីហ្សេរីយ៉ា)៖ ក្មេងប្រុសវ័យជំទង់ អាយុ១៧ឆ្នាំម្នាក់ ឈ្មោះ Usman Abdu បានចងកធ្វើអត្តឃាត នៅលើដើមឈើមួយ បន្ទាប់ពីក្មេង​ស្រី​អាយុ១២ឆ្នាំ ឈ្មោះ Hajara បដិសេធមិន​ព្រមរៀបការ​ជាមួយ។

ប៉ូលិសនៅ Bauchi និយាយថា ក្មេងប្រុសរងគ្រោះ និងក្មេងស្រីដែលគេស្រឡាញ់ គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយនៅថ្ងៃកើតហេតុ មានអ្នកដំណើរប្រទះឃើញ ក្មេងប្រុសចងក​នៅលើដើមឈើ រួចគេក៏ប្រញាប់ជួយសង្គ្រោះ ហើយបញ្ជូនក្មេងប្រុស ទៅមន្ទីរពេទ្យ Soro តែជាអកុសល គេបានដាច់ខ្យល់ស្លាប់ទៅហើយ។

តាមការស៊ើប​អង្កេត របស់ប៉ូលីសឲ្យដឹងថា Abdu និងក្មេងស្រី Hajara រស់នៅក្នុងផ្ទះតែមួយ ច្រើនឆ្នាំមកហើយ ទើបគេដាក់​ចិត្ត​​ស្រឡាញ់នាង ទោះបីជាវ័យ​នៅ​ក្មេងក្តី ហើយក៏សុំក្មេង​ស្រីរៀបការ​ជាមួយ ប៉ុន្តែត្រូវនាង​បដិសេធ ទើបគេខូចចិត្តដល់ថ្នាក់ សម្លាប់ខ្លួនឯងបែបនេះ។ សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានប៉ូលិសប្រគល់ ទៅឲ្យក្រុម​គ្រួសារសព យកទៅធ្វើបុណ្យ បន្ទាប់​ពីពួកគេ​ធ្វើ​កោសល្យវិច័យរួច៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unbelievable news