កាណាដា៖ ថ្មីៗនេះសិស្សសាលា Warwick ទាំងអស់បានត្អូញត្អែរថា ពួកគេស្ទើរតែមិនអាច
ធ្វើដំណើរទៅផ្ទះគេ ដែលនៅជិតសាលារៀនបានឡើយ នោះគឺដោយសារតែមានមេក្ងានដ៏
ធំមួយ បានក្រាបពងរបស់វា នៅជិតរបងសាលា ហើយអោយតែអ្នកណា ដើរទៅដល់កន្លែង
របស់វា ដោយមិនបានប្រឹងប្រយ័ត្ន នោះមេក្ងាននឹងបានដេញឆាប ស្ទើរតែដាច់សក់ក្បាល
អស់ហើយ។
Shi Chow ប្រធានសមាគមនិស្សិត ដែលរស់នៅក្នុងតំបន់ Coventry ខេត្ដ West Mids ពោល
គឺនៅជិតសាលាតែម្ដង បាននិយាយថា ពួកគេមិនដែលឃើញសត្វក្ងានអី ក៏កាចបែបនេះទេ
គឺគ្នានសិស្សាសាលា ឬប្រជាពលរដ្ឋណាអាចដើរឆ្លងកាត់ទីនេះបានទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏សិស្សសាលា ដែលមានទីលំនៅជិតសាកលវិទ្យាល័យ War
wick នេះ បានស្នើរសុំអោយក្រុមបច្ចេកទេសសាលា ធ្វើការយកសត្វនេះចេញ ដើម្បីអោយ
វាទៅក្រាបពងនៅកន្លែងផ្សេងផងដែរ៕
ដោយ៖ នារី
ប្រភព៖ dailymail