CamNews

តារា 

ទី​បំ​ផុត ជុំ លីណូ និង​​ផលិត​កម្ម diamond​ សម្រេច​រំលាយ​កិច្ច​សន្យា រយៈ​ពេល​៣​ឆ្នាំ ដោយ​គ្មាន​ប្ដឹង

(ភ្នំពេញ)៖ លោក ជុំ លីណូ អតីតតារាចម្រៀងប្រុសរបស់ផលិតកម្មសាន់ដេ នឹងបានផ្លាស់ប្តូរទ្រនំ ចូលមកផលិតកម្មថ្មី Diamond កាលពីថ្មីៗ​នេះ បានលេចឮព័ត៌មានជុំវិញ ការត្រៀម​ចាកចេ​ញ​ពីផលិត​ក​ម្ម​ Diamond មុនពេលបញ្ចប់កុងត្រា ដោយគ្មាននណាម្នាក់បានដឹងច្បាស់​ ពីមូ​ល​ហេតុនៃគម្រោងចាកចេញនេះឡើយ។ 

ប្រភពភពបាននិយាយថា ជុំ លីណូ បានសម្រេចដើរចេញពីផលិតកម្មថី្មមួយនេះ​ផ្លូវការហើយ​ បន្ទាប់ពីភាគីម្ចាស់ក្រុមហ៊ុន និងលោកបានឯកភាពសម្រួលគ្នា តាមរយៈការលុបចោល​កិច្ចស​ន្យា(កុងត្រា)រយៈពេល៣ឆ្នាំ ដោយគ្មាននណាម្នាក់ផ្តល់សំណងជំងឺចិត្ត ឲ្យនណាម្នាក់ឡើយ។ ចំណែកឯការចាកចេញ ពីសំណាក់លោក ជុំ លីណូ ពេលនេះ មិនត្រូវបានបញ្ជាក់ច្បាស់ ពី​ហេតុ​ផលអ្វីមួយ នៅឡើយទេ។

ថ្លែងប្រាប់គេហទំព័រ Khmertalking ឲ្យដឹងតាមទូរស័ព្ទលោក ជុំ លីណូបានបញ្ជាក់យ៉ាងច្បា​ស់​ៗថា លោកនិង ថៅកែផលិតកម្ម ថ្មីៗនេះ Diamond ពិតជាសម្រេចរំលាយចោលកិច្ចសន្យា​មែ​ន​ ក្រោ​យពីជួបចរចាគ្នា កាលពីកន្លងមកនេះ ។ ប៉ុន្តែហេតុផល នៃការចាកចេញនេះ ​មិនត្រូវបាន​តារារូបនេះ បញ្ជាក់ប្រាប់នោះទេ។

លោក ជុំ លីណូ បាននិយាយបន្ថែមថា «ខ្ញុំបានសម្រេចចាកចេញពីផលិតកម្មថ្មី Diamond ​ជា​ផ្លូវការហើ​យ តែខ្ញុំក៏មិនទាន់មានគម្រោងច្បាស់ថា នឹងត្រូវទៅណានោះដែរ។ យើងបាន​សម្រ​ចបញ្ចប់កិច្ចសន្យា ជាមួយគ្នាដោយមិនមានភាគីណាមួយ ត្រូវសងនរណាឡើយ គឺធ្វើឡើងដោយមានការឯកគ្នា រវាងខ្ញុំ និងថៅកែក្រុមហ៊ុនតែម្តង.»

សូមបញ្ជាក់ថា តារាចម្រៀង ជុំ លីណូ ត្រូវបានមហាជនស្គាល់ខ្លាំង តាមរយៈការចូលច្រៀងក្នុងផលិតកម្ម សាន់ដេ និងថតរឿងក្នុងផលិតកម្មមួយនេះ ប៉ុន្តែក្រោយពីលោកបាន​ចាកចេញពីសានដេ មកចូលច្រៀងក្នុងផលិតកម្ម Diamond គឺប្រជាប្រិយភាពរបស់លោកហាក់ធ្លាក់ចុះយ៉ាងកំហុក ស្ទើតែហៅលេងឮ ហើយគ្មានបទចម្រៀងណាមួយ ធ្វើឲ្យផ្ទុះឡើងឡើយ ។ ម្យ៉ាងវិញទៀត លោកជួបតែរឿងស៊យផ្ទួនៗគ្នា ជាក់ស្ដែងដូចជាការជួបគ្រោះថ្នាក់ចរាចរ នៅឯខេត្តសៀមរាប ដោយលោកត្រូវសងគេអស់ជាច្រើន ពាន់ដុល្លារ និងការធ្លាក់កូដជាច្រើនទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Chom lyno Star news local news