CamNews

កំសាន្ត 

Selena ចង់អោយ Justin Bieber លុបចោលឈុតទាំងឡាយណាដែលមានរូបនាង

ដូចដែលយើងបានដឹងហើយថា Justin Bieber គ្រោងនឹងផលិតដំនើរសាច់រឿងទី ២ របស់
ខ្លួនតពី Never Say Never ដែលភាគទី ១ បានថតរាល់សកម្មភាពរបស់ការប្រគំតន្ត្រី My
World ទូទាំងពិភពលោក ។

ចំណែក Never Say Never 2  ប៉ាន់ប្រមាណថាឈុតទាំងអស់នឹងដកស្រង់ពី ជីវិតរស់នៅ
និងការប្រគុំតន្រ្តី Believe របស់ Justin Bieber ហើយមានឈុតខ្លះជាប់ជាមួយនិង Selena ។
បន្ទាប់ពីដឹងដំណឹងថានឹងមានរួបខ្លួនជាប់ក្នុងភាពយន្តរបស់ Justin Bieber មកនាងបានផ្ងើ
សារទៅសង្សារចាស់ Justin ប្រាប់ថាត្រូវតែលុបចោលរាល់ឈុតណាដែលមានរូបនាងនៅ
ក្នុងនោះ ព្រោះនាងចង់បំភ្លេចការចងចាំរបស់នាងអោយអស់ ៕


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: justin bieber selena movie star