អាហារពេលព្រឹកពិតជាមានសារៈសំខាន់ចំពោះលោកអ្នក ព្រោះថា ខួរក្បាលរបស់មនុស្ស
ធ្វើការដោយពឹង ផ្អែកទៅលើ ក្លុយកូស( ក្លុយកូសបានមកពី ការសំយោគ មេតាប៉ូលីស
នៃអាហារ)។ ប្រសិនជាអ្នកព្យាយាមបង្អត់អាហារនោះ ខួរក្បាលរបស់លោកអ្នកចុះខ្សោយ
ក្នុងការគិត ការដោះស្រាយ ការចងចាំ ការរំលឹកឡើងវិញ ។ល។
អ្នកខ្លះយល់ច្រលំថា ការបង្អត់អាហារពេលព្រឹក នឹងធ្វើឲ្យគេអាចសម្រកទំងន់ តាមពិតវាកាន់
តែធ្វើឲ្យកើនទំងន់ទៅវិញទេ ដោយវានឹងធ្វើឲ្យងាប់កោសិការខួរក្បាលមួយចំនួន នៅពេល
ដែលយើងព្យាយាមបញ្ជារវា ហើយជាតិខ្លាញ់នឹងកាន់តែកើននៅក្នុងរាង្គកាយរបស់លោកអ្នក
ដែលមិន ធ្វើឲ្យលោកអ្នកស្រកទំងន់ឡើយ។