ថៃ ៖ សម្តែងរឿងជាមួយគ្នាមកច្រើនសឹងតែនឹងរាប់ភ្លេច ចំនែកឯស្នេហានៅក្រៅឆាករបស់លោក Nadech Kugimiya និងនាង Yaya Urassaya ក៏រីកចម្រើនទៅមុខកាន់តែខ្លាំងឡើងៗផងដែរ ។
ហេតុតែស្រលាញ់គ្នាខ្លាំងពេក នាង Yaya Urassaya ពេលបង្ហោះរូបសុទ្ធតែដាក់ឈ្មោះ Nadech Kugimiya ជាអ្នកថតឲ្យ ។ អត្ថន័យនេះអាចមើលទៅធម្មតាៗ ប៉ុន្តែការពិត តារាថៃរូបនេះ ចង់បញ្ជាក់ថា នាងមានគូស្នេហ៍ដែលមិនត្រឹមតែសង្ហា ល្បីឈ្មោះនោះទេ គាត់ក៏អាចថតរូបឲ្យនាងបានយ៉ាងស្អាតថែមទៀតផង ។
គួរបញ្ជាក់ឲ្យដឹងថា មិនត្រឹមតែក្រុមគ្រួសារទាំងសងខាងនោះទេដែលគាំទ្រឲ្យតារាថៃទាំងពីរដួងនេះស្រលាញ់គ្នា សូម្បីតែហ្វេនជាច្រើន ក៏ចង់ឲ្យតួឯកប្រុសស្រីក្នុងរឿង "Likit Ruk" មានដំណឹងល្អក្នុងពេលឆាប់ៗនេះដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook