មហាសេដ្ឋីអង់គ្លេស Richard Branson មានគម្រោងជិះកូននាវាមុជទឹកតូចមួយចូលទៅក្នុង
មហាសមុទ្រដ៏សែនជ្រៅ ក្នុងដំណើរផ្សងព្រេងដើម្បីបំបែកឯកទក្តកម្មចុងក្រោយរបស់គាត់។
កូននាវាមុជទឹកតូចមួយដែលមានកៅអីតែ១ឈ្មោះ Virgin Oceanic នឹងព្យាយាមបើកចូលទៅ
ក្នុងកន្លែងជ្រៅបំផុតនៃមហាសមុទ្រទាំង៥នៅលើ ពិភពលោកដោយចាប់ផ្តើមដំណើរចូលទៅ
កាន់ឲ្យដល់បាត ជ្រៅបំផុតរបស់ មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចនៅចុងឆ្នាំនេះ។
លោក Branson បាននិយាយថា ៖ ដោយលំហមេឃត្រូវមនុស្សចូលទៅដល់តាំងពីយូរយារ
ណាស់មក ហើយនោះ ការធ្វើដំណើរឈ្នួលចូលអវកាសជិតចូលមកដល់នោះ ការប្រឈម
ចុងក្រោយរបស់មនុស្សនោះ គឺការចូលឲ្យបានទៅដល់ជំរៅសមុទ្រហើយស្វែងយល់ពីបាត
មហាសមុទ្រនៃ ភពផែនដីរបស់យើង។មានកន្លែងច្រើនណាស់នៅក្នុងមហាសមុទ្រដែលគេមិនទាន់ចូលទៅដល់ ដើម្បីធ្វើការស្រាវជ្រាវ។ មនុស្សបានទៅដល់ព្រះចន្ទមានចំនួនច្រើនជាង
អ្នកបានមុជចូលក្នុង ជម្រៅទឹកសមុទ្រជំរៅជាង៦.០៩៦ម៉ែត្រ។
ប្រសិនបើគម្រោងរបស់លោក Branson បានដំណើរការទៅមុខល្អនិងការសាកល្បងទៅក្នុង
សម្ពាធទឹកសមុទ្រ ទទួលជោគជ័យនោះ ការមុជចូលក្នុងមហាសមុទ្ររបស់កូននាវាតូចនេះ
នឹងដឹកនាំដោយប្រធាន នាវិកសញ្ជាតិណូវ៉ែលរូបនេះ ចូលទៅក្នុងតំបន់ ម៉ារៀណា ត្រេនឆ
នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានជម្រៅប្រវែង ១១.០៣៣ម៉ែត្រនៅចុងឆ្នាំ២០១១។
លោក Branson ដែលជាជំនួយការនាវិកក្នុងការធ្វើដំណើរផ្សងព្រេងលើកទីមួយនេះនឹង ធ្វើ
ដំណើរតាមនាវាមុជទឹកតូច ចូលទៅក្នុងបាតសមុទ្រក្នុងតំបន់Puerto Rico trench ក្នុងមហា
សមុទ្រអាត្លង់ទិក ក្នុងជម្រៅប្រវែងប្រហែល៨.៦០៥ម៉ែត្រ ដែលមិនធ្លាប់មានអ្នកណាម្នាក់
ទៅដល់ដើម្បីធ្វើការស្រាវជ្រាវនៅឡើយ។
នាវាមុជទឹកតូចនេះ អាចមុជចូលទៅក្នុងបាតមហាសមុទ្រយ៉ាងលឿនដោយសារមានស្លាប
ដ៏ ចម្លែកដែលអាចចូលទៅដល់បាតសមុទ្រក្នុងជម្រៅប្រវែង១០គីឡូម៉ែត។
(ប្រភព៖ CEN)