CamNews

ជីវិត និងការងារ 

ភ្លាសមុទ្រ


គ្រឿងផ្សំ៖ មឹក បង្គា ម្ទេស សឹ្លកខ្ទឹម ខ្ទឹមបារាំង ជីអង្កាម ស្ករស គល់ស្លឹកគ្រៃ ក្រូចឆ្មារ
ខ្ទឹមស ទឹកត្រី ខ្ទឹមក្រហម

- បង្គារស្រស់បកសម្បកចេញ 3០០ក្រាម មឹកស្រស់ 20០ក្រាម ខ្ទឹមក្រហមបំពងខ្លាញ់ 5មើម, ខ្ទឹមបារាំងហាន់ស្តើងៗ ១មើម ខ្ញីហាន់ស្តើងៗ កន្លះពែង និងស្លឹកគ្រៃហាន់កន្លះពែង ក្ទមទេស
ឬសំបួរទេស (ថុំថេត) ១០០ក្រាម ជីរអង្កាមប្រឡេះជាសន្លឹក ១ពែង

- ស្ករស ១-២ស្លាបព្រាបាយ និងម្ទេសខ្មាំង១០គ្រាប់ ក្រូចឆ្មារ 2ផ្លែ និងខ្ទឹមស កំពិសធំៗ 7កំពិស គល់ជីរវ៉ាន់ស៊ុយ 3គល់ និងទឹកត្រី ៣ស្លាបព្រាបាយ

- យកបង្គារ មឹកទៅលាងអោយស្អាត ហើយយកទៅស្រុសទឹកក្តៅដោយមិនបាច់អោយឆ្អិនពេក

- ពេលត្រៀម មឹក បង្គារទាំងពីរមុខរួចហើយ យកវាទៅរៀបដាក់លើចាន ដែលទ្រាប់លម្អដោយ
បន្លែ តាមចំណង់ចំណូលចិត្ត ដូចជាស្ពៃ សាលាដ ឬប៉េងប៉ោះជាដើម ។ចាក់ទឹកភ្លាចូលភ្លក្សរសជាតិ អោយល្មមឆ្ងាញ់តាមចំណូលចិត្ត

- ដាក់គ្រឿងក្នុងរាយមុខបន្លែចូលទាំងអស់ជាការស្រេច

Tags: