ផែ្លប៉ោម: មានសារធាតុ ផេកទីន និង កាកសរសៃរ Fiber ដែលអាច ធ្វើអោយថ្លើម និងប្រព័ន្ឋរំលាយអាហារ ធ្វើការបានល្អឡើង និងកម្ចាត់ធាតុកខ្វក់ក្នុងរាងកាយបានដែរ។
ទំពាំងបាយជូរ: មានជាតិខនិជ ជួយបំប៉នឈាម និងបង្កើនកោសិកាក្នុងរាងកាយ។
មានសារធាតុលាងសម្អាត សម្រាប់ស្បែក ថ្លើម ពោះវៀន និងតម្រងនោម។
ម្នាស់: អាចព្យាបាល អាការរលាកក្នុងផ្លូវអាហារ ជួយជួសជុលផ្នែកផ្សេងៗ ដែលសឹករិចរិល ជួយដល់ការធ្វើការរបស់ក្រពេញអែនដូគ្រីន និងកម្ចាត់ទឹកកំបោរបាន។ សំបូរជាតិ អង់ស៊ីមប្រូមេលីន ដែលធើ្វអោយក្រពះដំនើរការបានល្អ។
ល្ហុង: មានជាតិកាកសរសៃខ្ពស់ ធ្វើអោយប្រព័ន្ធបញ្ចេញចោល ធ្វើការបានល្អ និងអាចសំរួលដល់ពោះវៀនផងដែរ។
ឳឡឹក: ជួយលាងសារធាតុពុល ដោយបញ្ចេញមកតាមទឹកនោម ។ ហើយផ្លែឳឡឹកនេះ
ក៏អាចព្យាបាលដំបៅក្នុងក្រពះ និងជួយបន្ថយសម្ពាធឈាមខ្ពស់ បានទៀតផង។