CamNews

តារា 

គ្រាន់តែទៅដល់កោះម៉ាល់ឌីលភ្លាម នាង Kimberly បង្ហោះរូបសិចសុីភ្លែត កប់ម៉ង

ព័ត៌មានកំសាន្ត ៖ កាលពីថ្ងៃទី ២០ ខែមេសានេះ លោក Mark Prin និងមិត្តស្រីបណ្តូលចិត្តគឺ នាង Kimberly បានធ្វើដំណើររួមគ្នាទៅកាន់កោះ ម៉ាល់ឌីវ ដើម្បីថតទស្សនាវដ្តីជាលក្ខណរូបគូរតែម្តង ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង ។  

គួរបញ្ជាក់ឲ្យដឹងថា លោក Mark Prin និង នាង Kimberly ត្រូវបានអ្នកគាំទ្រចង់ឲ្យពួកគេថតរូបសំរាប់ទស្សនាវដ្តីបែប Sexy នារដូវក្តៅនេះ​ ព្រោះនឹកឃើញថា ជាគូស្នេហ៍ដែលសាកសមបំផុត ។ នៅក្នុងនោះផងដែរ យើងក៏បានសង្កេតឃើញនៅលើគណនី IG របស់តួស្រីក្នុងរឿង "ហង្សបាក់ស្លាប" គ្រាន់តែទៅដល់កោះម៉ាល់ឌីលភ្លាម នាង Kimberly បង្ហោះរូបស្លៀកឈុតប៊ីគីនីពណ៍ខ្មៅភ្លែត ហើយស្អាតសឹងតែមើលមិនស្គាល់ ។


ហើយជាងនេះទៅទៀត យើងក៏បានឃើញលោក Mark prin ​រូបមួយសន្លឹកនៅលើគណនី IG របស់ខ្លួនដែរ ហើយរូបថតនោះគឺមានផ្ទៃខាងក្រោយដូចគ្នាជាមួយនិងមិត្តស្រីរបស់លោកដែរ ។ នេះអាចបញ្ជាក់បានហើយថា ពេលនេះគូស្នេហ៍តារាថៃមួយគូនេះកំពុងតែផ្អែមល្អែមជាមួយគ្នាហើយមើលទៅ ៕




ប្រែសម្រួល ៖ គន្ធា

 

ប្រភព ៖ kapook


Tags: Kimberly Mark prin