កំសាន្ត ៖ យោងតាមទៅតាមប្រភពមួយរបស់ប្រទេសថៃបានឲ្យដឹងថា លោក Alek teeradetch និងនាង Toey Jarinporn មានទំនាក់ទំនងពិសេសជាមួយគ្នាមួយរយៈពេលមកហើយ ។ ជាងនេះទៅទៀត ពួកគេតែងតែធ្វើដំណើរកំសាន្តជាមួយគ្នា នៅពេលដែលមានពេលទំនេរគ្រប់គ្រាន់ ។
ភាគច្រើននៃរូបថតរបស់ Alek teeradetch សុទ្ធតែជាសា្នដៃរបស់នាង Toey Jarinporn ដែលបានថតឲ្យ ហើយសម្រាប់នាងវិញ គឺត្រូវបានតួប្រុសក្នុងរឿង "I love you two" ថតឲ្យវិញដូចគ្នា ។
ហើយថ្មីៗនេះ កំលោះសង្ហា Alek teeradetch ចាប់ផ្តើមរៀនប្រើប្រាស់កាមេរ៉ា ដើម្បីថតរូបឲ្យបានស្អាត ព្រោះតួស្រីក្នុងរឿង "បុផ្ផាលាក់លម្អង" ចូលចិត្តថតរូប ជាមួយនឹងទេសភាពស្អាត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook