CamNews

កីឡាអន្តរជាតិ 

លោក Sam Allardyce ទទួល​បាន ៣​លាន​ផោន ក្នុង​១​​ឆ្នាំ នៃ​ការ​​ដឹក​​នាំ​ក្រុមជ​ម្រើស​ជាតិ​អង់​គ្លេស

(ក្រុងឡុងដ៍)៖ គ្រូបង្វឹកថ្មីក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេស លោក Sam Allardyce នឹងទទួលបានប្រាក់ពលកម្មចំនួន ៣​លាន​ផោន ក្នុង​១​ឆ្នាំ​ពី​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស FA ក្រោមកិច្ចសន្សារយៈពេល២ឆ្នាំដឹកនាំក្រុមមួយនេះ ចាប់ពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ​២០១៦ នេះ​ត​ទៅ​។

សារព័ត៌មាន Dailymail បានផ្សាយឲ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២២ ខែកក្កដានេះថា បុរសវ័យ៦១ឆ្នាំ ជនជាតិអង់គ្លេស បាន​ទម្លាយ​កិច្ច​សន្យា​នៅ​សល់​រយៈ​ពេល​១​ឆ្នាំ​ក្នុង​ក្លឹប​អាជីព​ឆ្មាខ្មៅ Sunderland ដើម្បីបានមកដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ជំនួសកៅអីលោក Roy Hodgson ដែល​បាន​ចុះ​ចេញ​ពី​តំណែង​កាល​ពី​ក្នុង Euro 2016 នៅ​ប្រទេស​បារាំង ទើប​បញ្ចប់​ទៅ​ថ្មីៗ​នេះ​។

លោក Sam នឹងទទួលបានប្រាក់ខែ ៥០០ ០០០ផោនក្នុង១ខែ ដែលប្រាក់ខែនេះ វាតិចជាងគ្រូបង្វឹក Roy Hodgson នោះទេ តែនឹងទទួលបាន Bonus បន្ថែមទៀត ប្រសិនបើដឹកនាំជោគជ័យ តែប្រាក់ឈ្នួលនេះនៅតែខ្ពស់ជាងគ្រូបង្វឹកដទៃទៀតនៅលើពិភពលោកដដែល។

បេសកកម្មដំបូងដែលគ្រូបង្វឹក Sam Allardyce ត្រូវធ្វើដំបូងនោះ គឺដឹកនាំកូនក្រុមលេងក្នុងវគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអឺរ៉ុប ដែល​១​ប្រកួត​ដំបូង​ត្រូវ​ជួប​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉ាគី ដែលជាក្រុមទើបតែបញ្ចប់យុទ្ធនាការ Euro 2016 នៅបារាំងក្នុង​វគ្គ​១៦​ក្រុម​ដូច​គ្នា​៕

លោក Roy Hodgson ដែលលាលែងពីតំណែង

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង