CamNews

គ្រោះថ្នាក់ 

ដល់ក!! កីឡាករម្នាក់ត្រូវស្ត្រី ៣នាក់ យកទៅរំលោភដល់ក្នុងផ្ទះ

(អង់គ្លេស)៖ ស្ទើរតែមិនគួរឲ្យជឿថា កីឡាករបាល់ទាត់ម្នាក់ត្រូវបានស្ត្រីបីនាក់ ចាប់រំលោភបន្ទាប់ពីមាន អាការៈស្រវឹងហើយត្រូវបាន ស្ត្រីទាំងបីនោះល្បូង ឲ្យទៅផ្ទះរបស់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅទឹកដីអង់គ្លេស ប៉ូលីស Cumbria បានចាប់ខ្លួនស្ត្រីបង្កហេតុឈ្មោះ Brogan Gillard អាយុ២៦ឆ្នាំ, Paige Cunningham អាយុ២២ឆ្នាំនិង Shannon Jones អាយុ២០ឆ្នាំពីបទរំលោភបុរសកីឡាករវ័យ១៩ឆ្នាំម្នាក់ដោយតុលាការបានកាត់ទោស Gillard ឲ្យជាប់គុករយៈពេល៣១ខែ រីឯ Cunningham ជាប់គុក១០ខែ ចំណែក Jones មិនទាន់ត្រូវបានកាត់ទោសនៅឡើយទេ។

តាមហេតុការណ៍ដំបូងឲ្យដឹងថា បុរសរងគ្រោះបានជួបស្ត្រីទាំងបីនៅតាមផ្លូវ ហើយក៏ត្រូវរ៉ូវគ្នារហូតពួកគេ នាំគ្នាទៅផ្ទះរបស់ស្ត្រីម្នាក់ក្នុងចំណោមនេះ បន្ទាប់មកក្រុមស្ត្រីនោះបាន ឲ្យបុរសរងគ្រោះផឹកស្រា រហូតស្រវឹងរួចកាត់សក់គាត់ ទើបនាំគ្នាចាប់រំលោភតែម្តង។

តាមរយៈរូបភាពវីដេអូបង្ហាញថា កីឡាកររូបនេះដេកដួលលើឥដ្ឋពេលត្រូវ Gillard កាត់សក់ហើយស្ត្រីដៃដល់នេះបាន កាត់ខ្ទឹមបារាំងដាក់លើ ជនរងគ្រោះទៀតផង មុននឹងចាប់រំលោភ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Unt news