កុមារី ៩ ឆ្នាំម្នាក់ នៅក្នុងទីក្រុងម៉ិកស៊ិកកូ បានចែករំលែកស្ករគ្រាប់ជាមួយនឹងមិត្តរបស់នាង តែវាមិនមែនជាស្ករគ្រាប់ធម្មតាឡើយ។
ស្ករគ្រាប់ទាំងនោះ មានផ្ទុកសារធាតុ THC (tetrahydrocannabinol) ដែលជាសារធាតុគីមីនៅក្នុងកញ្ឆា ធ្វើឲ្យប៉ះពាល់ខួរក្បាល។ កូនសិស្ស Kristi Del Curto នៅក្នុងសាលាបឋម Albuquerque School of Excellence បាននិយាយថា មិត្តរបស់នាងបានយកប្រអប់ស្ករគ្រាប់ពីផ្ទះ ហើយចែករំលែកឲ្យមិត្តភក្តិនៅកន្លែងញ៉ាំអាហារ នៅពេលព្រឹក។ តែតាមពិតជាជាប្រភេទថ្នាំផ្ទុកសារធាតុគីមី ដែលឪពុកម្តាយនាងប្រើប្រាស់ជាថ្នាំពេទ្យ។
«នាងគិតថា មិត្តនាងកំពុងចែកស្ករគ្រាប់ ហើយរូបភាពនៅលើប្រអប់ ពិតជាដូចស្ករគ្រាប់មែន។»
កូនសិស្សទាំងនោះ ចាប់ផ្តើម វិលមុខ នៅក្នុងថ្នាក់ ហើយបានទៅបន្ទប់គ្រូពេទ្យ។ ចំណែកឯសិស្សម្នាក់ទៀតបាននិយាយថា នាងដឹងថានោះមិនមែនជាស្ករធម្មតាទេ នៅពេលដែលនាងញ៉ាំហើយ មានអារម្មណ៍វិលមុខ។
ខាងសាលារៀន បានជម្រាបដំណឹងនេះ ទៅកាន់មាតាបិតា និងអាណាព្យាបាល ពីអ្វីដែលបានកើតឡើង។
«ពួកយើងសូមក្រើនរំឮកដល់សិស្ស និងមាតាបិតាទាំងអស់ អំពីការចែករំលែក ចំណីអាហារ ហើយគួរតែប្រុងប្រយ័ត្នអំពីថ្នាំ ដែលអាចមានរូបរាងផ្សេងៗ»។
គួររំឮកផងដែរថា រដ្ឋចំនួន ២៩ រួមទាំង សង្កាត់ Columbia, Guam និង Puerto Rico បានអនុញ្ញាត្តិឲ្យប្រើប្រាស់កញ្ឆាសម្រាប់ការព្យាបាលផ្សេងៗ៕
ប្រភព៖ Washington Post