CamNews

ភាពយន្ត 

Poster ចំនួន បី របស់រឿងមនុស្សពីងពាងដ៏អស្ចារ្យវគ្គ២ រឺ The Amazing Spider-Man 2 ត្រូវបានបង្ហាញ

នៅថ្ងៃអង្គារ ម៉ោង 2 រសៀលនេះ studio ថតភាពយន្ត Sony Pictures បានដាក់បង្ហាញនូវ poster ចំនួន៣ នៃរឿងដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួនដែលមានចំណងជើងថា The Amazing Spider-Man 2 រឺជាភាសាខ្មែរថា មនុស្សពីងពាងដ៏អស្ចារ្យវគ្គ ២។ Poster ចំនួនបីសន្លឹក ត្រូវបានដាក់បង្ហាញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់ ទូរទស្សនិកជន ដែលជាប្រិយមិត្ត របស់វីរះបុរស ពីងពាង ដែលគាត់ ជាវីរះបុរស មួយក្នុងចំណោម វីរះបុរសដ៏ អស្ចារ្យដទៃៗទៀត។


Poster ទីមួយគឺបង្ហាយពី រូបផ្នែកនៃ ឈុតសំលៀកបំពាក់ របស់គាត់ ដែលឆ្លុះអោយ ឃើញនូវសត្រូវថ្មី ដែលមានឈ្មោះថា Electro។ រូបភាពទីមួយនេះ មិនសូវបង្ហាញពី សកម្មភាពប្រយុទ្ធអ្វីនោះទេ គឺប្រហែល ជាគ្រាន់តែ បង្ហាញអោយ ឃើញនូវគូរសត្រូវថ្មី របស់វីរះបុរស ពីងពាង តែប៉ុណ្ណោះ។


Poster ទីពីរគឺ បង្ហាញពីរូបរាង របស់ វីរះបុរសពីងពាង កាន់តែច្បាស់ ក៏ដូចជាមានសកម្មភាព វាយប្រហារ របស់ Electro នៅ Time Square ចំកណ្តាលទីក្រុង New York ដ៏ល្បីល្បាយ។ នៅក្នុងរូបភាព នេះយើងក៏ អាចមើលឃើញនូវ logo ដែលសសេរថា Oscorp ដែលជាក្រុមហ៊ុន ឧស្សាហកម្មដ៏ ធំមួយដែលមាន ភារកិច្ច ស្រាវជ្រាវនូវ របកគំហើយថ្មីៗ ហើយក៏ជាកន្លែង ដែលពីងពាង ពិសោធន៏បានខាំ Peter រហូត ដល់ គាត់ក្លាយ ជា មនុស្ស ពីងពាងដូចនេះ។

Poster ចុងក្រោយជា poster ដែលអស្ចារ្យជាងគេ ដែលបាន បង្ហាញនូវ រូបរាង មួយតួខ្លួន របស់ វីរះបុរស ពីងពាង បូករួម ទាំងការបង្វិលខ្លួន ក្នុងអាកាស របស់ខ្លួនដើម្បី គេចពីចរន្តឆក់ របស់សត្រូវ យ៉ាងសាហាវ ។ តើប្រិយមិត្តចូលចិត្ត Poster ណាមួយជាងគេ?


ប្រិយមិត្តនៅប្រទេសកម្ពុជាទាំងអស់និងអាចចូលរួមទស្សនាភាពយន្តជាប្រភេទ 3D ចាប់ពីថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៤ នេះតទៅ នៅរោងភាពយន្ត ក្នុងស្រុក មួយចំនួន របស់យើង ៕

សម្រួល ៖ លីលី
ប្រភព ៖ westec

Tags: star movie entertainment the amazing spider man poster