CamNews

ប្លែកៗ 

រថយន្តដ៏អាថ៌កំបាំង មិនដឹងជាមកពីណា សុខៗលេចចេញបើកបរ នៅកណ្តាលផ្លូវតែម្តង (មានវីដេអូ)

មុននេះមិនយូរប៉ុន្មាន នៅតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គម នៅប្រទេសរុស្ស៊ី បាននាំគ្នា បង្ហោះ និងចែករំលែកនូវវីដេអូរថយន្តអាថ៌កំបាំងមួយគ្រឿង ដែលត្រូវបានគេចាត់ទុកថាជា រថយន្ត ខ្មោច ដែលបានលេចចេញនៅកណ្តាលផ្លូវប្រសព្វមួយកន្លែង ដែលកំពុងតែមានមនុស្សម្នា និងរថ យន្តចរាចរយ៉ាងច្រើន។ ក្នុងពេលដែលបណ្តាសមាជិកស្ទើរតែទាំងអស់ នៃបណ្តាញសហគមន៍នេះ បង្ហាញពីសកម្មភាពភ្ញាក់ផ្អើល ងឿងឆ្ងល់ មានមនុស្សមួយចំនួនផ្សេងទៀត ពួកគាត់បានយល់ថា នេះវាគ្រាន់តែជាវីដេអូមួយ ដែលត្រូវបានគេកាត់តតែប៉ុណ្ណោះ។
ប់ើយោងតាមរូបភាពដែលថតផ្តិតជាប់ពីកាមេរ៉ានៃរថយន្ត BMW ដែលនៅពីក្រោយ គឺនៅត្រង់ ចំនុច ផ្លូវប្រសព្វគ្នាមួយកន្លែង សុខៗស្រាប់តែលេចចេញនូវ រថយន្តដ៏អាថ៌កំបាំងមួយ បើកនៅ កណ្តាលផ្លូវ ទាំងមិនបានឃើញរថយន្តនោះ បើកចេញពីច្រកផ្លូវខាងណានោះឡើយ។
ជាក់ស្តែង ពេលដែលគេធ្វើវីដេអូឲ្យដើរយឺតៗ ដើម្បីពិនិត្យមើលឲ្យច្បស់ គឺគេអាចឃើញយ៉ាង ច្បាស់ថា រថយន្តដ៏អាថ៌កំបាំងនោះ សុខៗស្រាប់តែបង្ហាញខ្លួននៅកណ្តាលផ្លូវ ក្នុងពេលដែល រថយន្តដទៃផ្សេងទៀត ដែលបើកបរទិសដៅដូចគ្នានឹងរថយន្តនោះ កំពុងតែឈប់ស្តុបក្រហម។ 
ពិតជាសំណាងណាស់ ដែលរថយន្ត BMW បានជាន់ហ្វ្រាំងឈប់ទាន់ មុនពេលដែលត្រូវបុក រថយន្តអាថ៌កំបាំងនោះ។
បើទោះជារថយន្តអាថ៌កំបាំងនេះ ជារថយន្តធម្មតា ឬរថយន្តខ្មោច ប៉ុន្តែបន្ទាប់ពីវីដេអូមួយនេះ ត្រូវបានបង្ហោះនៅថ្ងៃទី ៣១ ខែមីនា កន្លងមក វាទទួលបានចំនួនអ្នកចុចទស្សនាជិត ៣លានដង ហើយ នៅលើ Youtube៕
ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14

Tags: Ghost car Russian intersection Unbelievable Strange រឿងប្លែកៗ