CamNews

កីឡាអន្តរជាតិ 

មិនសមសោះ! Liverpool បានត្រឹមស្មើ ០-០ ទល់នឹង Blackburn យប់មិញ (Video Inside)

ក្រុងឡុងដ៍៖ ហេតុតែបាល់មូល និងលេង ១១នាក់ដូចគ្នា បានធ្វើឲ្យលទ្ធផល នៅលើទីលាន អាចប្រែប្រួល បានគ្រប់ពេល មិនប្រាកដថា ក្រុមខ្លាំងឈ្នះរហូត និងក្រុមខ្សោយចាញ់ តែរហូតនោះដែរ តួយ៉ាងដូចជា ក្រុមហង្សក្រហម Livepool មិនអាចធ្វើអ្វីក្រុមភ្ញៀវ Blackburn Rovers បានទេយប់មិញនេះ ក្រៅពីរក្សាលទ្ធផលស្មើ ០-០ ។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Anfield នៃវគ្គចាញ់ធ្លាក់ ៨ក្រុមចុងក្រោយ នៃពានរង្វាន់លំដាប់ទី២អង់គ្លេស FA Cup ក្រុមរបស់លោក Brendan Rodgers មិនអាចធ្វើអ្វីក្រុមភ្ញៀវ Blackburn ដែលបានកំពុងលេង នៅក្របខណ្ឌទី២ Championships ដែលបានធ្លាក់ ចេញពី Premier League រយៈពេល ២រដូវកាលហើយនោះ ខណៈដែល Livepool អាចឈ្នះក្រុមខ្លាំងៗ បាននៅ Premier League ដូចជាលេង ឈ្នះក្រុមខ្លាំង Manchester City ២-១ មុនទៅបំបាក់ Burnley ២-០ ដាច់ទៀត ។

ការប្រកួតដែលមាន លទ្ធផលស្មើបែបនេះ បានធ្វើឲ្យជើងទី២ កើតមានឡើងជាមួយនឹង Bradford City ក៏បានលេងស្មើ ០-០ ទល់នឹងក្រុម Reading ផងដែរ ខណៈដែល Aston Villa បានឡើងទៅឈរចាំមុនក្នុង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមុនគេ ក្រោយទម្លាក់ក្រុមភ្ញៀវ West Bromwich Albion ២-០ ជាមួយនឹង Manchester United នឹងជួបជាមួយ Arsenal នាម៉ោង ២:៤៥នាទី រំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Old Trafford ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Chelsea Football Sport news Camnews Newcastle United Liverpool